ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក Real Madrid ថា គ្មាន​នរណា​ខ្លាច​ក្លិប​នេះ​ទេ ពេល​គ្មាន Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស Real Madrid លោក Fabio Capello បាន​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស Real Madrid លោក Fabio Capello បាន​លើក​ឡើង​ថា គូប្រជែង​របស់ Real Madrid គ្មាន​នរណា​ខ្លាច​ទៀត​ទេ តាំងពី Cristiano Ronaldo ចាកចេញ​ទៅ​លេង​នៅ Juventus​។
លោក Capello ជឿជាក់​ថា ការ​ធ្លាក់​ដុនដាប​របស់​ក្លិប Real Madrid នៅ​រដូវ​កាល​នេះ គឺ​បណ្តាល​មក​ពី​បាត់បង់​កីឡាករ​សម្រាប់​បន្លាច​ក្លិប​ដទៃ​ទៀត​។ វា​មិន​ដូច​កាលដែល​មាន​ជើង​ខ្លាំង Ronaldo នៅ​ក្នុង​ក្លិប​ឡើយ​។

អតីត​គ្រូបង្វឹក Real រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​សមាជ​បាល់ទាត់​ពិភពលោក​ថា​៖ «​ខ្ញុំ​តែង​តែ​និយាយ​ថា Real Madrid និង Barcelona មាន​ប្រៀប​លើសគេ​រហូត​។ ប្រសិនបើ​ក្លិប​ណា​ចង់​ឈ្នះ​គេ ត្រូវ​តែ​រក​គ្រាប់​យ៉ាង​ហោច​ណាស់​បាន​២​។ នៅ​ឆ្នាំ​នេះ Madrid មិន​មាន​ប្រៀប​បែប​នេះ​ទៀត​ទេ​។ ពេល​នេះ យើង​ឃើញ​ថា អ្វី​ដែល​កំពុង​កើតឡើង គឺ​អ្នក​ដែល​ធ្លាប់​ខ្លាច Real Madrid គឺ​មិន​ខ្លាច​ទៀត​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Madrid ឆ្នាំ​នេះ​មិន​បាន​រក្សា​តំណែង​ជា​ម្ចាស់​ពាន La Liga ដូច​រាល់ដង​ទេ ហើយ​ក៏​មិន​អាច​យក​ពាន Champions League បាន​ដែរ ដែល​ធ្លាប់តែ​បាន​ដល់​ទៅ​៣​ឆ្នាំ​ជាប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ