ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​លើ​នាង​គេចខ្លួន​៦​ឆ្នាំ ស្មាន​តែ​ភ្លេច​ហើយ លប​ៗ​មក​វិញ​បង្ហាញមុខ​ជាប់​ជុង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត កំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​នៅ​រសៀល​ថ្ងៃ​ទី​១៤ មេ​សា ២០១៩​នេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវ​:​ទៅ​លើ​នារី​ម្នាក់​កាលពី​ឆ្នាំ​២០១៣ ហើយ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​៦​ឆ្នាំ ក្រោយ​ប្រព្រឹត្ត​បទល្មើស​។…

ខេត្តបាត់ដំបង ៖ បើ​តាម​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត កំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​នៅ​រសៀល​ថ្ងៃ​ទី​១៤ មេ​សា ២០១៩​នេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវ​:​ទៅ​លើ​នារី​ម្នាក់​កាលពី​ឆ្នាំ​២០១៣ ហើយ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​៦​ឆ្នាំ ក្រោយ​ប្រព្រឹត្ត​បទល្មើស​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ សុខ ពៅ ហៅ​ប្រុ​ត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​។ ជន​នេះ​ត្រូវ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៣១២​ត​/​ព្រ ចុះ​ថ្ងៃ​ទី​០៣ មីនា ២០១៥ របស់​ចៅក្រម​ស៊ើបសួរ​លោក​ទ្រី សុ​ភ័ត នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ។

មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស ជន​នេះ​បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ បាត់​ដំណឹង​ឈឹង​រហូត​មក ប៉ុន្តែ​ទំនង​ជន​នេះ​គិត​ថា សំណុំរឿង​របស់​ខ្លួន​ត្រូវ​បាន​តុលាការ ឬ​សមត្ថកិច្ច​បំភ្លេច​ចោល​ហើយ ទើប​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​ក្នុងឆ្នាំនេះ ជន​នេះ​លបចូល​មក​លេង​ស្រុក និង​បាន​បង្ហាញមុខ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

បើ​តាម​មន្ត្រី​ខាងលើ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ប្រគល់​ឲ្យ​លោក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ