ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI អា​មេ​រិ​ក និង​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​ឧ​ក្រិ​ដ្ធ​កម្ម​ឆ្លង​ដែន

7 ឆ្នាំ មុន

កម្ពុជា និង​អា​មេ​រិ​ក បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​សហការ​គ្នា​ប្រឆាំង​ឧ​ក្រិ​ដ្ធ​កម្ម​ឆ្លង​ដែន​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ VOA​។

អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន និង លោក Christopher Wray នាយក FBI នៅ​សហរ​ដ្ធ​អា​មេ​រិ​ក​។

កិច្ច​សហប្រតិបត្តិការ​រួម​មាន​ឧ​ក្រិ​ដ្ធ​កម្ម​ប្រឆាំង​កុមារ ឧ​ក្រិ​ដ្ធ​កម្ម​តាម​អុីន​ធើ​ណេ​ត និង​ឧ​ក្រិ​ដ្ធ​កម្ម​ហិរញ្ញវត្ថុ​ជាដើម​។

សហប្រតិបត្តិការ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ នៅ​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា​អា​មេ​រិ​ក​មានការ​ធ្លាក់​ចុះ​៕