ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​លិច​តូប​ផ្សារ​ល្វា​ហើយ​នៅ​អូស​បន្លាយ​ដល់​ណា យូរហើយ​នៅ​ដោះស្រាយ​មិន​ចេញ​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជីវករ​១០៨​តូប លក់ដូរ​នៅ​ផ្សារ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ភាគច្រើន​លក់​បន្លែ ត្រី​សាច់ ខោអាវ​ជជុះ និង​លក់​បបរ គុយទាវ…

ខេត្តបាត់ដំបង ៖ អាជីវករ​១០៨​តូប លក់ដូរ​នៅ​ផ្សារ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ភាគច្រើន​លក់​បន្លែ ត្រី​សាច់ ខោអាវ​ជជុះ និង​លក់​បបរ គុយទាវ កាហ្វេ ដែល​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​ឡើង​មក​សាលាខេត្ត​បាត់ដំបង​ចំនួន​២​លើក កាលពី​ចុងខែ​វិច្ឆិកា និង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មកនេះ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​បញ្ឈប់ ក្នុង​ការ​ដេញ​រុះរើ​តូប​កំពុង​លក់​សព្វថ្ងៃ ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​ចាក់​លុប​ដី និង​ពង្រីក​ធ្វើ​តូប​ថ្មី​ចំនួន​២០៨​តូប សម្រាប់​លក់​ឲ្យ​អាជីវករ​សារ​ថ្មី ក្រោម​គម្រោងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​អភិវឌ្ឍន៍​ផ្សារ​ក្នុង​ឃុំ​ល្វា ឲ្យ​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត ។

លោក​អភិបាលខេត្ត​បាត់ដំបង​បាន​ចេញ​បញ្ជា​បេសកកម្ម​ដល់​ក្រុម​ជំនាញ​ការងារ​មួយ​ក្រុម​ដែល​មាន​លោក​តេ​ង គឹ​ម​ស៊ា​ន នាយក​ស្តីទី​ចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​បាត់ដំបង ដឹកនាំ​ក្រុមការងារ​ជំនាញ​សំណង់​ដែនដី​នគរូបនីយកម្ម​សុរិយោដី សេដ្ឋកិច្ច តំណាង​វិនិយោគ​ខេត្ត​អភិវឌ្ឍន៍​សំណង់​សាលាខេត្ត ចុះ​ជួប​ដោះស្រាយ​សម្របសម្រួល​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ល្វា ដែល​ស្ថិត​នៅ​ឃុំ​ល្វា ស្រុប​វេ​ល ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​បាន​អូស​បន្លាយ​ពេលវេលា​រហូត​មក​ថ្ងៃនេះ (​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩) ស្រប​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​មេឃ​បាន​ភ្លៀង​ធ្លាក់​មួយ​មេ​មក​ធ្វើ​ឲ្យ​ទឹកជំនន់​បាន​ជន់​លិច​តូប​អាជីវករ​កំពុង​រកស៊ី​លក់ដូរ​រៀងរាល់ថ្ងៃ​កាន់តែ​ជួប​ការ​លំបាក​ឡើង​បន្ថែម​ទៀត ។

តំណាង​អាជីវករ​កំពុង​លក់ដូរ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ឃុបឃិត​គ្នា​រវាង​ក្រុមហ៊ុន និង​មូលដ្ឋាន​ឃុំ​បាន​ត្រូវ​រូ​វ​គ្នា លើក​គំរោង​រក​ផល​ចំណេញ​ក្រោម​ការ​យក​លេស​ថា រៀបចំ​កែប្រែ​សោភ័ណ​ភាព ក្នុង​ការ​អភិវឌ្ឍ ហើយ​មិន​បាន​សុំ​គម្រោង​ទៅ​ដល់​ថ្នាក់​ខេត្ត​បានដឹង​ឮ​ឡើយ ដោយ​កន្លង​មក​ការ​តម្រូវ​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់​ទៅ​អាជីវករ​លក់ដូរ​ត្រូវ​តែ​ទិញ​តូប​ថ្មី ដែល​មាន​ទំ​ហ៊ំ​២​ម៉ែត្រ​បួន​ជ្រុង​តម្លៃ​១៨០០​ដុល្លារ និង​ទំ​ហ៊ំ​២​ម៉ែត្រ​កន្លះ តម្លៃ​២៥០០ ទៅ​២៨០០​ដុល្លារ ដែល​មាន​អ្នក​លក់ដូរ​ខ្លះ​គ្មាន​លទ្ធភាព គ្មាន​លុយ​ទិញ​តូប​សម្រាប់​លក់ដូរ​បាន ហើយ​មិន​ពេញចិត្ត​ចំពោះ​ការ​បង្ខិតបង្ខំ​នេះ​ឡើយ ។

បន្ត​មក​អាជីវករ​មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នេះ​សាង់សង់ រួច​លក់​តូប​ឲ្យ​ពួក​គាត់​ទៅ​វិញ ព្រោះ​ជា​ដី​របស់​រដ្ឋ ហើយ​ពួក​គាត់​បាន​លក់ដូរ​នៅ​ទី​នេះ​រាប់​សិប​ឆ្នាំ​មក​ហើយ នៅ​តំបន់​ជនបទ​នេះ​ដែល​លក់​ពេល​ព្រឹក​មាន​រយៈពេល​ពី​១​ម៉ោង​កន្លះ​ទៅ​៣​ម៉ោង​តែ​ប៉ុណ្ណោះ ហើយ​វា​ហួស​ពី​សមត្ថភាព លទ្ធភាព​អ្នកផ្សារ​លក់ដូរ បន្លែ ត្រី​សាច់ គ្រឿង​ហូប​ចុក ដែល​អ្នកខ្លះ​គ្មាន​លុយ​ដល់​១​ពាន់​ដុល្លារ​ធ្វើ​ដើមទុន​រកស៊ី​ផង តែ​ត្រូវ​មក​ជួប​បញ្ហា​ទិញ​តូប​តម្លៃ​២​ទៅ​៣​ពាន់​ដុល្លារ​ទៀត ដែល​គាត់​រក​សម្រាប់​តែ​រស់​មួយ​ថ្ងៃ​ៗ​នោះ ហើយ​សុំ​ឲ្យ​មានការ​អភិវឌ្ឍ​ទៅ​កន្លែង​ផ្សេង​ទៀត​ចុះ ទុក​កន្លែង​នេះ​ឲ្យ​ពួក​គាត់​លក់ដូរ​ធម្មតា​សម្រាប់​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច​ពី​មុន ។ ដូច្នោះ​បន្ទុក​លំបាក​កាន់តែ​ធ្ងន់​ទៅ​ៗ ហើយ​មាន​តែ​ពេល​នេះ​សុំ​គណៈកម្មការ​ក្រុម​កា​ងារ​មេត្តា​ទ​ទួ​ក​យក​រឿង​នេះ​ទៅ​សម្របសម្រួល​បញ្ឈប់​ការ​សាងសង់​ផ្សារ​នេះ​ចុះ ។

ក្រោយ​រយៈពេល​ចុះ​ដោះស្រាយ​២​ខែ នៅ​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ កន្លង​មកនេះ​សាលាខេត្ត​បាត់ដំបង​បាន​ជំរុញ​ក្រុមការងារ​សាលាខេត្ត​ចុះ​ប្រមូល​ទិន្នន័យ និង​ការ​កំណត់​អត្តសញ្ញាណ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ល្វា ដើម្បី​សម្រេច​តាម​តម្រូវការ តែ​មិន​ទាន់​បានដឹង​លទ្ធផល​នៅឡើយ​ទើប​នៅ​ក្នុង​ថ្ងៃ​ទី​១២ មេ​សា ម្សិលមិញ​នេះ​ភ្លៀង​បាន​ធ្លាក់​លិច​តូប​របស់​ពួក​គាត់​ព្រោះ តែ​គ្មាន​ដំណោះស្រាយ និង​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ឲ្យ​បាន​សម​ស្រប​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ