ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​២​ស្រុក គឺ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះ​នេត្រ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​២៧​ខ្នង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២៧​ខ្នង លើ​២​ស្រុក គឺ​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ព្រះនេត្រព្រះ វរ​ង​នូវ​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩ នេះ ។…

បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២៧​ខ្នង លើ​២​ស្រុក គឺ​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ព្រះនេត្រព្រះ វរ​ង​នូវ​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩ នេះ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​ឲ្យ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ យ៉ាង​ខ្លាំង​បង្ក​ឲ្យ​ប៉ះពាល់​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មាន​របើក​ដំបូង និង​រលំ​ដួល​ទាំងស្រុង​ចំនួន​២២​ខ្នង នៅ​ភូមិ​ឃុំ​ចំណោម ឃុំ​តា​ឡំ និង​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​កងទ័ព ប្រជា​ការពា និង​អាជ្ញាធរ ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ម្យ៉ាងវិញទៀត​ករណី​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​នេះ គឺ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ឡើយ ។

ដោយឡែក​នៅ​ឯ​ស្រុក​ព្រះនេត្រព្រះ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ មេ​សា​នេះ​ផង​ដែរ​ក៏​មានផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៥​ខ្នង នៅ​ភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ បាន​រង​នូវ​ការ​ខូចខាត ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​មាន​របើក​ដំបូល ជញ្ជាំង ។ តែ​ករណី​នេះ​ពុំ​មាន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ នៅ​ថ្ងៃ​ទី​១៣​ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ជួយ​រុះរើ និង​ជួសជុល​ជូន​គាត់​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ