តាមប្រភពព័ត៌មាន Sport Bible បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi មានប្រៀបបីដងលើគូប្រជែង Cristiano Ronaldo ក្នុងការលើកពាន Champions League រដូវកាលនេះ ។

វេបសាយ Fivethirtyeight គឺជាវេបសាយដែលឯកទេសខាងព្យាករណ៍ការចាញ់ឈ្នះក្នុងការប្រកួត ដោយពឹងផ្អែកលើឯកតាកំណត់ជាច្រើន ។ គេបានផ្សាយថា Liverpool គឺស្ថិតនៅក្នុងលំដាប់ទីមួយ ដែលអាចនឹងលើកពានច្បាស់ជាងគេជាមួយនឹងភាគរយឈ្នះ ២៩% ។ ចំណែកឯ Barcelona ដែលមាន Messi នៅក្នុងនោះដែរ គឺអាចឈ្នះ ២៧% ។ Manchester City គឺស្ថិតនៅលំដាប់ទីបី (២១%) ខណៈដែល Juventus ដែលមាន Ronaldo នៅក្នុងនោះ គឺមានភាគរយឈ្នះត្រឹមតែ ៩%ប៉ុណ្ណោះ ។ នេះ គឺមានន័យថា Juventus មានឱកាសឈ្នះតិចជាង Barcelona ដល់ទៅ៣ដង ។
ថ្វីបើការដឹងចាញ់ឈ្នះគឺស្ថិតនៅឆ្ងាយទៅមុខទៀតក៏ដោយ អ្នកគាំទ្រមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ដោយចង់ដឹងថា Ronaldo ឬក៏ Messi ជាអ្នកលើកពាន។
គួរបញ្ជាក់ផងដែរថា ប្រសិនបើ Messi ឈ្នះលើកនេះ វាគឺជាលើកទី៤សម្រាប់គេហើយ ខណៈដែល វានឹងក្លាយទៅជាលើកទី៥របស់ Ronaldo៕
ចែករំលែកព័តមាននេះ