ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​ទង​ក្នុង​រាជធានី និង​បណ្តា​ខេត្ត​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​ជួយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​ចូល​ឆ្នាំ​ដែល​នឹង​ឈាន​មក​ដល់​ស្អែក​នេះ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​ទង​ក្នុង​រាជធានី និង​បណ្តា​ខេត្ត​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​ជួយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​ចូល​ឆ្នាំ​ដែល​នឹង​ឈាន​មក​ដល់​ស្អែក​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គឺ​នឹង​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ទី​១៤ មេ​សា ស្អែក​នេះ​ហើយ​» ។ សម្តេច​បន្ត​ថា ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​សម្រាក​ពី​ការងារ ហើយ​ម្នាក់​ៗ​ត្រូវ​រូតរះ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិកំណើត ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​សាច់​សារ​លោហិត​ជាទី​ស្រឡាញ់ ដូច្នេះ​អាច​នឹង​មានការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​មួយ​ចំនួន ។

សម្តេច​បញ្ជាក់​ថា ពិត​ណាស់ គឺ​គ្រប់​គ្នា​ប្រញាប់​រៀង​ៗ​ខ្លួន មិន​ថា ឡាន ឬ​ម៉ូតូ​ទេ ។ ហើយ​ក្នុង​ប៉ុ​ន្ម​នា​ថ្ងៃនេះ​ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ច្រើន​ដែរ​ដែល​បាន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត​ផង ដោយសារ​ការ​បើកបរ​មិន​គោរព​ច្បាប់​បើក​វ៉ា​ប្រជែង​យក​លឿន​រៀង​ៗ​ខ្លួន​ដែល​បន្សល់​ទុក​នូវ​ការ​ឈឺចាប់ និង​សោកស្តាយ​អស់​មួយ​ជីវិត ។

សូម​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ និង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ល្អ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ កូនក្មួយ និង​ចៅ​ៗ​ធ្វើ​ដំណើរ​សុខ​សប្បាយ​ទៅ​កាន់​ស្រុក​កំណើត ។ សូម​ប្រើប្រាស់​ឡានក្រុង​មិន​គិតថ្លៃ ដើម្បី​សុវត្ថិភាព​ផង និង​បាន​សន្សំ​សំចៃ​ប្រាក់​កាស​ខ្លះ​ផង នៅ​ក្នុង​ឱកាស​នៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ