ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះប្រោសព្រំ​សុំ​សេចក្តីសុខ​លើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះប្រោសរំ​សុំ​សេចក្តីសុខ​លើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ដើម្បី​សេចក្តីសុខ​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ ស្រុក ព្រះនេត្រព្រះ​ក៏​ដូច​ជា អ្នក​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​នេះ​ផង​ដែរ ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ខិត​ជិត​ឈាន​មក​ដល់​នេះ…

បន្ទាយ​មាន​ជ័យ ៖ លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះប្រោសរំ​សុំ​សេចក្តីសុខ​លើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ដើម្បី​សេចក្តីសុខ​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ ស្រុក ព្រះនេត្រព្រះ​ក៏​ដូច​ជា អ្នក​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​នេះ​ផង​ដែរ ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ខិត​ជិត​ឈាន​មក​ដល់​នេះ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​និមន្ត​ព្រះ​ស​ង្ឈ​ចំនួន​៥​អង្គ សូត្រ​និមន្ត​ប្រោះព្រំ​លើ​កំណាត់​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ដោយ​ចាប់ពី​ព្រំប្រទល់​ស្រុក​ក្រឡាញ់ ក្នុង​ខេត្តសៀមរាប រហូត​មក​ទល់​ព្រំប្រទល់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃ​ជិត​បុណ្យចូលឆ្នាំ​ថ្មី លោក​តែងតែ​និមន្ត​ព្រះ​ស​ង្ឈ ដើម្បី​ប្រារព្ធ​ពិធីសូត្រមន្ត​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ដែល​ឆ្លងកាត់ ក្នុងភូមិ​សាស្ត្រ ស្រុក​ព្រះនេត្រព្រះ ក្នុង​គោលបំណង ដើម្បី​បណ្តេញចេញ​ឧ​ប​ទ្រុប​ចង្រៃ​ដែល​កើត​មាន​នា​ឆ្នាំ​ចាស់ និង​ចូល​ឆ្នាំ​ថ្មី សុំ​មាន​សិរី​សួរ​ស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់​បងប្អូន ដែល​បាន​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ពិសេស គឺ​ក្នុងភូមិ​សាស្ត្រ ស្រុក​ព្រះនេត្រព្រះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​សំណូមពរ​ដល់​បងប្អូន​ធ្វើ​ចរាចរណ៍​មិន​ថា នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦​នោះ​ទេ គ្រប់​ដងផ្លូវ​ទាំងអស់ សូម​បើកបរ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​ស្រវឹង​មិន​ត្រូវ​បើកបរ​ម៉ូតូ ឬ​ឡាន និង​បើកបរ​វ៉ា​ជែង និង​បើកបរ​លឿន​ក្នុង​ទីប្រជុំជន​ដែល​ទាំងនេះ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដើម្បី​សុវត្ថិភាព​ចរាចរណ៍ គឺ​ចាប់ផ្តើម​ពី​យើង​ទាំងអស់​គ្នា​ចេះ​គោរព​គ្នា​អធ្យាស្រ័យ​គ្នា ទៅ​វិញ​ទៅ​មក​នោះ​សេចក្តីសុខ​នឹង​កើត​មាន​ដល់​លោក​អ្នក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ