ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនក្រោយពីកូនស្រីចុងត្រូវបានរំលោ.ភកាលពី៩ឆ្នាំមុន

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ប៉ូ​លី​ស​តាម​ចាប់ខ្លួន ដោយ​មានការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការ​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ នៅ​ក្នុង​ក្រុង…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ប៉ូ​លី​ស​តាម​ចាប់ខ្លួន ដោយ​មានការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការ​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ នៅ​ក្នុង​ក្រុង Nakhon Si Thammarat ត្រូវ​ចាប់ខ្លួន​បាន​សម្រេច នៅ​ក្នុង​ខេត្ត Chon Buri កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ ក្រោយ​ពី​រត់គេច​ខ្លួន​អស់​រយៈពេល​៩​ខែ ។

មន្ត្រី​កងកម្លាំង​បង្ក្រាប​ឧក្រិដ្ឋកម្ម​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ Anusorn Samidee អាយុ​៣៨​ឆ្នាំ មក​ពី​ខេត្ត Loei នៅ​ឯ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​នៅ​ក្នុង​ឃុំ Khao Khansong ស្រុក Sri Racha ខេត្ត Chon Buri កាលពី​ថ្ងៃ​ពុធ​។

ជនសង្ស័យ​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​លើ​ដីកា ដែល​បាន​ចេញ​ដោយ​តុលាការខេត្ត Nakhon Si Thammarat ពី​បទ​រំលោភ​កូនស្រី​ចុង​របស់​គាត់​នៅ​ក្នុងស្រុក Sichon នៃ​ខេត្ត​ភាគ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០០៩ ។ នា​ពេល​កន្លង​មក​គាត់​បាន​ភៀសខ្លួន​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​គេច​ផុត​ពី​ការ​តាម​ចាប់ ។

ក្រុម​ប៉ូ​លី​ស CSD បាន​រក​ឃើញ​បុរស​ម្នាក់​ហ្នឹង​កំពុងធ្វើការ​សំណង់​នៅ​ភាគ​ខាងកើត​នៅ​ខេត្ត Chon Buri ។ ជនសង្ស័យ​បាន​សារភាព​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ហើយ និង​រំពឹងមើល​ការ​ចេញ​លទ្ធផល​ពី​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ