អាសូរណាស់! កំពុងតែភ្ជួរសុខៗផ្ទុះឡើងប៉ើងទាំងមនុស្ស និងត្រាក់ទ័រ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ត្រាក់ទ័រ១គ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង រីឯអ្នកបើកបររងបួសធ្ងន់ដោយសារបើកភ្ជួរចំការកិនចំមីនតោន បណ្ដាលឲ្យផ្ទុះឡើង កាលពវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១១ មេសានេះ នៅចំណុចស្រង់តូចស្ថិតក្នុងភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដោយសារកាកសំណល់សង្គ្រាមនេះឈ្មោះម៉ុន យី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរត្រែង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន តែជនរងគ្រោះបានទៅស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះថោង សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ នៅចំណុចគ្រោះថ្នាក់ខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចំការដែលធ្លាប់ភ្ជួរដាំដុះរាល់ឆ្នាំ តែអកុសលស្រាប់តែពេលចុះភ្ញួរឆ្នាំនេះកិនចំប៉ះគ្រាប់មីនតោន បណ្តាលផ្ទុះប៉ើងទាំងត្រាក់ទ័រទាំងអ្នកបើកបររងរបួសយ៉ាងធ្ងន់ធ្ងរ ។ បើតាមសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ បាននិយាយថា ទីតាំងផ្ទុះគ្រាប់មីនតោនជាតំបន់សមរភូមិក្ដៅ កាលពីអំឡុងសម័យសង្គ្រាម ហើយគ្រាប់មីនតោនដែលផ្ទុះនោះក៏ជាកាកសំណល់សង្គ្រាមដែលសេសសល់ពីសម័យនោះដែរ ។ ទោះយ៉ាងណាក្រោយកើតហេតុ អាជ្ញាធរបានរាយការណ៍អំពីហេតុការនេះទៅអង្គភាពកំចាត់មីន ដើម្បីឲ្យជួយចុះពិនិត្យទីតាំងកើតហេតុនោះហើយ ៕

ចែករំលែកព័តមាននេះ