ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធមួយគូនេះ ម៉េចក៏លេងខ្លាំងដៃម៉្លេះមានកូនកាំបិតទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ​ណ៍​ថា ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រើប្រាស់​កូនកាំបិត​ចាក់​សម្លាប់​ប្ដី​នៅ​ក្នុង​ជម្លោះ​ប្រតាយ​ប្រ​តាប​គ្នា​ដ៏​កំរោល​មួយ​រវាង​ប្ដី​ប្រពន្ធ​នេះ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ មេ​សា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​សាមសិប ឃុំ​តា​ក្រី…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ​ណ៍​ថា ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រើប្រាស់​កូនកាំបិត​ចាក់​សម្លាប់​ប្ដី​នៅ​ក្នុង​ជម្លោះ​ប្រតាយ​ប្រ​តាប​គ្នា​ដ៏​កំរោល​មួយ​រវាង​ប្ដី​ប្រពន្ធ​នេះ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ មេ​សា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំ​រៀង ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចាក់​សម្លាប់​ប្ដី​របស់​ខ្លួន​នោះ​ឈ្មោះ​ថេ​ត ធី អាយុ​២០​ឆ្នាំ រីឯ​បុរស​ជា​ប្ដី​ដែល​ស្លាប់​ឈ្មោះ​ទី ផល​ឡា​ត់ អាយុ​២៧​ឆ្នាំ ប្ដី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា អំពើ​ហិង្សា​រវាង​ប្ដី​ប្រពន្ធ​ដែល​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​នេះ គឺ​ផ្ដើម​ចេញពី​ការ​ប្រតាយ​ប្រ​តាប់​គ្នា ខណៈ​បុរស​ជា​ប្ដី ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ។ ពេល​ដែល​ប្រតាយ​ប្រ​តាប់​គ្នា​នោះ គឺ​ប្រពន្ធ​មាន​កាន់​កូនកាំបិត​នៅ​ក្នុង​ដៃ ទើប​បណ្ដាល​ឲ្យ​ចាក់​ត្រូវ​ប្ដី​ចំ​ដើម​ដោះ​ខាងឆ្វេង​មុត​កប់​តែ​ម្ដង​។

លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​ទំនង​ប្រពន្ធ​គ្មាន​ចេតនា​ចាក់​សម្លាប់​ប្ដី​របស់​ខ្លួន​ទេ តែ​ជា​ការ​ជង់​មុត​ដោយ​ចៃដន្យ​ពេល​កំពុង​ប្រតាយ​ប្រ​តាប់​គ្នា ។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ថា គេ​មិន​បាន​ឲ្យ​ជាក់លាក់​អំពី​មូលហេតុ​នៃ​អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ តែ​គេ​គ្រាន់តែ​ដឹង​ថា ពេល​នោះ​បុរស​ជា​ប្ដី​ហាក់ដូចជា ស្រវឹង​ទោ​ទន់​ទៅ​ហើយ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ប្រតាយ​ប្រ​តាប់​គ្នា គេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​មាន​កាន់​កូនកាំបិត​ចុង​ស្រូ​ច ហើយ​ពេល​នោះ​ស្រាប់តែ​ជង់​មុត​ចំ​ដើមទ្រូង​ប្ដី រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដេក​ដួល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ទេ លុះ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ​ជួយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច ករណី​ខាងលើ​អាច​ជា​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ភ្លាម​ៗ​ដែរ ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ