ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជាំងស្មាតបតបង្កាន់ដៃស្ពានអាកាសថ្មើរជើងជម្ពូវ័នត្រូវជនមិនស្គាល់មុខវាយបំផ្លាញ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជញ្ជាំង​ស្មា​តបត​បិទ​បាំង​បង្កាន់ដៃ​ដែក និង​ខ្សែភ្លើង​ស្ពាន​អាកាស​ថ្មើរ ជើង​សម្រាប់​អ្នក​ដើរ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ខាងលិច​ទល់មុខ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជញ្ជាំង​ស្មា​តបត​បិទ​បាំង​បង្កាន់ដៃ​ដែក និង​ខ្សែភ្លើង​ស្ពាន​អាកាស​ថ្មើរ ជើង​សម្រាប់​អ្នក​ដើរ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ខាងលិច​ទល់មុខ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​មិន​ស្គាល់​វាយ​បំផ្លិចបំផ្លាញ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែកបាក់​ខ្ទេចខ្ទីរ ដោយ​មិនដឹង​ថា ជន​ដៃដល់​ខឹង​រឿង​អ្វី​ឡើយ ។

ដោយ​ប្រជាពលរដ្ឋ​ដែល​ដើរ​ឆ្លងផ្លូវ​តាម​នោះ​បាន​ប្រទះ​ឃើញ​ជញ្ជាំង​ស្ពាន​នោះ​ខូចខាត​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង និង​បាន​ចាត់​ទុក​ថា អ្នក​បំផ្លាញ គឺជា​ជន​ចង្រៃ​បំផុត ព្រម​ទាំ​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​វែកមុខ​ជន​អគតិ ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ផង ។ អ្នក​ភូមិ​ជម្ពូ​វ័ន​បាន​និយាយ​ថា ស្ពាន​អាកាស​ថ្មើរជើង​នោះ​មាន​២​ខ្សែ គឺ​១​ខ្សែ ស្ថិត​នៅ​ខាងលិច​ចំ​មុខ​ផ្សារ​ជម្ពូ​វ័ន និង​មុខ​សា​កា​បឋម​សិក្សា​ជម្ពូ​វ័ន ចំ​ណែ​ល​១​ខ្សែ​ទៀត ស្ថិត​នៅ​មុខ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ជម្ពូ​វ័ន ហើយ​ត្រូវ​បាន​ស្ថាបនា​ឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​ដោយ​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ ។

គោលដៅ ដើម្បី​ដាក់​បម្រើ​ដល់​អ្នកដំណើរ​ថ្មើ​ជើង​ឡើង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍ ជា​ពិសេស​ស​ម្ដៅ​ទៅ​ដល់​បញ្ហា​សំខាន់​បំផុត​មួយទៀត គឺ​បញ្ចៀស​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដើរ​ឆ្លងផ្លូវ ក្នុង​នោះ​អ្នក​ចេញចូល​ផ្សារ​ជម្ពូ​វ័ន និង​សិស្សសាលា​ទាំង​ថ្នាក់​អនុ​វិទ្យាល័យ វិទ្យាល័យ និង​ថ្នាក់បឋមសិក្សា​ផង​ដែរ ។ ប្រ​ភ​ដដែល​បាន​បន្ត​ថា ការ​សាងសង់​ធ្វើ​ឡើង​យ៉ាង​រឹង​មាំ​មុន​ដំបូង​មិន​មានការ​បិទ​បាំងជញ្ជាំង​នោះ​ទេ មាន​តែ​បង្កាន់ដៃ​ដែក​ធម្មតា​ប៉ុណ្ណោះ​លុះ​ក្រោយមក​មានការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទើប​មានការ​បិទ​បាំង​បង្កាន់ដៃ​ដែក​ដោយ​ផ្ទាំង​ស្មា​តបត ។

មិនតែប៉ុណ្ណោះ​ក៏​មាន​បំពាក់​ភ្លើង​បំភ្លឺ​ត្រឹមត្រូវ​ផង​ដែរ ដោយឡែក​ការ​ធ្វើ​ជញ្ជាំង​ស្មា​តបត​បិទ​បង្កាន់ដៃ​ពី​ខាងក្នុង​ជា​ការ​លម្អ​ស្ពាន និង​ដើម្បី​ជា​ការ​បិទ​បាំង​ខ្សែភ្លើង និង​ឆ្អឹង​ដែក​កុំ​ឲ្យ​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ​ផង​ដែរ ។ ជាង​នេះ​ទៀត​ថ្វី​ដ្បិតតែ​មនុស្ស​មួយ​ចំនួន​តូច​នៅ​តែ​មិន​ព្រម​ឡើង​ដើរ​ឆ្លងស្ពាន ព្រោះតែ​ខ្ជិល​ឡើង​សុខចិត្ត​ដើរ​ឆ្លង​ខាងក្រោម​ប្រឈម និង​គ្រោះថ្នាក់​គ្រប់ពេល​ក្ដី ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ស្ពាន​នេះ​ដោយ​បាន​ឡើង​ដើរ​ឆ្លងស្ពាន​ទៅ​មក​ជា​បន្តបន្ទាប់ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ គិត​រហូត​មក​ទល់ និង​ពេល​នេះ​ស្ពាន​ខាងលើ​មាន​អាយុកាល​ប្រមាណ​ជាង​៣​ឆ្នាំ​ហើយ បែរជា​ពេល​នេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ជញ្ជាំង​ខូច​ខ្ទេចខ្ទីរ​បែប​នេះ ។

ប្រ​ភ​ខាងលើ​បាន​បន្ត​ថា ពួក​គាត់​មិន​បានដឹង​ថា ការ​វាយ​បំ​ផ្លាះ​បង្កាន់ដៃស្ពាន​នេះ កើតឡើង​តាំងពី​ពេល​ណា​ឡើយ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​គេ​ដើរ​ឆ្លង ស្រាប់តែ​ឃើញ​បែកបាក់​ធ្លុះធ្លាយ​ខ្ទេចខ្ទីរ​ទៅ​ហើយ ម្យ៉ាងទៀត​នោះ​ត្រូវ​បាន​ក្រុម​ក្មេង​ហិតកាវ​យក​ធ្វើ​ជាទី​ជម្រក ហើយ​មិនដឹង​ថា សកម្មភាព​បំផ្លាញ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពួក​គេ​ដែរ ឬ​អត់​ឡើយ ។

រីឯ​បញ្ហា​មួយទៀត​ក្រុម​ជន​ដៃដល់​បាន​ទាញ​ផ្ដាច់​ខ្សែភ្លើង បណ្ដាល​ឲ្យ​ដាច់​យ៉ា​រ​ញ៉េ​រ​ញៃ​ដែល​ជា​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​អ្នក​ដើរ​ឆ្លងកាត់​ផង​ដែរ បើ​គ្មាន​ការ​ជួសជុល​ឡើង​វិញ​ទេ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ និង​ឆ្លង​ចរន្ត​ឆក់​អ្នក​ដើរ​លើ​នោះ​មិន​ខាន​ឡើយ ដូច្នេះ​ពួក​គាត់​សំណូម​ពេ​រ​ឲ្យ​មានការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ