ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១០ ខែមេសា ២០១៩ មានករណីផ្ទុះធុងហ្គាសនៅក្នុងហាងចិនលក់ស៊ុបមួយកន្លែងស្ថិតក្នុងបុរីគុជអាស៊ី ភូមិ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស ។


សេចក្តីរាយការបន្តថា ករណីផ្ទុះធុងហ្គាសខាងលើនេះដំបូងអាចបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ឬធុងហ្គាសបានធ្វើឲ្យខូចខាតសម្ភារក្នុងបន្ទប់ទាំងស្រុង និងរងរបួសមនុស្សចំនួន៥នាក់(ស្រី២នាក់) សុទ្ធតែជាជនជាតិចិនដែលកំពុងអង្គុយហូបនោក្នុងនោះ ។


ក្នុងចំណោមអ្នករបួសទាំង៥នាក់មានបុរសម្នាក់របួសធ្ងន់ និង៤នាក់ស្រាល ដោយសារអំបែងកញ្ចក់ខ្ទាតត្រូវ និងអណ្តាតភ្លើងរោលចំជើង ហើយជនរងគ្រោះក៏ត្រូវបាន បញ្ជូនមកព្យាបាលនៅគ្លីនិកអន្តរជាតិ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ៕
ចែករំលែកព័តមាននេះ