ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​កងទ័ព​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​គណៈប្រតិភូ​រដ្ឋបាល​ជលផល ដឹកនាំ​ដោយ​លោក អេ​ង ជា​សាន…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​គណៈប្រតិភូ​រដ្ឋបាល​ជលផល ដឹកនាំ​ដោយ​លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ប្រធាន រដ្ឋបាល​ជលផល ដែល​ជា​ដៃគូ​សម្ព័ន្ធមេត្រីភាព​ជាមួយ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ និង​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ​យោធភូមិ​ភាគ​ទី​៥ នៅ​ក្នុង​សាល​ប្រជុំ​យោធភូមិ​ភាគ​ទី​៥ ។

ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​របស់​ដៃគូ​សម្ព័ន្ធមេត្រីភាព​នា​ពេល​នេះ លោ​កអេង ជា​សាន ប្រធានរដ្ឋបាល​ជលផល បាន​បញ្ជាក់​ថា ការ​ចូលរួម​ដឹង​សុខ​ដឹង​ទុក្ខ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​បាន​ផ្សារ​ភ្ជាប់​រវាង​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​ដើម្បី​ចូលរួម​ចំណែក​ការពារ​បូរណភាព​ទឹកដី ការពារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​តាម​ពាក្យស្លោក «​ទាំងអស់​គ្នា​ដើម្បី​ការពារ​ជាតិ ការពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា​» ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ជលផល តែងតែជួយ​ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ នេះ​សរ​បញ្ជាក់​ពី​សន្តាន​ចិត្ត​ចែករំលែក​ដល់​ការ​លំបាក​ក្នុង​កងទ័ព សូម​ជូនពរ​ឯកឧត្តម អស់លោក បាន​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ឆ្នាំ​ថ្មី​នេះ ។

អំណោយ​រដ្ឋបាល​ជលផល ជូន​ដល់​យោធភូមិ​ភាគ​ទី​៥ នា​ពេល​នេះ រួម​មាន​អង្ករ​៤០​កា​រ៉ុ​ង (២​តោន​) ទឹកត្រី​៥០​យួរ មី ៥០​កេស ត្រីងៀត​៥០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​៣០​កេស និង​ថវិកា​ចំនួន ១៧.០០០.០០០​រៀល​បន្ថែម​សម្រាប់​អង្គភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ