អ្នកប្រើគ្រឿងញៀនកើនឡើងជាង៣០% ដល់ជាង២៣០០០នាក់
- ភ្នំពេញ
មន្ត្រីជាន់ខ្ពស់បាននិយាយនៅថ្ងៃនេះថា អ្នកប្រើគ្រឿងញៀននៅឆ្នាំ២០១៨ មានចំនួនរហូតដល់ជាង២៣៥០០នាក់ ដោយកើនឡើងជាង៣០ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៧ ។
មន្ត្រីរូបនោះដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការកើនឡើងដោយសារតែអ្នកញៀនគ្រឿងញៀន ដែលលាក់ខ្លួនបានស្ម័គ្រចិត្តចេញទៅទទួលសាវាព្យាបាល នៅតាមមណ្ឌលរបស់រដ្ឋនិងឯកជននិងនៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ។
អ្នកប្រើគ្រឿងញៀន ដែលបានចុះបញ្ជីនិងកំពុងរស់នៅតាមឃុំសង្កាត់មានចំនួនជាង២១០០០នាក់។ ចំណែកអ្នកដែលមិនបានទៅទទួល ការព្យាបាលមានចំនួនជាង២៣០០នាក់ ។
តាមតួលេខនេះ បានបង្ហាញថាបញ្ហាគ្រឿងញៀនជាងរឿងដ៏ធំមួយនៅក្នុងសង្គមខ្មែរដែលតម្រូវអោយមានចំណាត់ការកាន់តែខ្លាំងក្លាថែមទៀតប្រឆាំងនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
ចែករំលែកព័តមាននេះ