តាមប្រភពព័ត៌មាន Calcio Mercato បានឱ្យដឹងថា លោក Martin Edwards អតីតនាយកក្លិបបិសាចក្រហម Manchester United បាននិយាយនៅមុនពេលការប្រកួតរវាង Manchester United និង Barcelona ក្នុងការដណ្តើម Champions League ពីកីឡាករ Lionel Messi និង Cristiano Ronaldo ។

លោកបាននិយាយប្រាប់សារព័ត៌មាន La Gazzetta dello Sport ថា ៖«ខ្ញុំបានឃើញគេ (Ronaldo) ជាលើកដំបូងពេលគេនៅមានអាយុ១៨ឆ្នាំនៅ Bolton កាលពីខែសីហា ។ ពេលនោះ ខ្ញុំរំភើបយ៉ាងខ្លាំងពេលបានឃើញគេលេងបានយ៉ាងល្អដូចប្រើប្រាស់វេទមន្ត ។ ខ្ញុំក៏មិនដែលគិតថា គេបានអភិវឌ្ឍកាន់តែខ្លាំងជាងមុនឆ្ងាយដូចពេលសព្វថ្ងៃសោះ» ។

លោកបានបន្តថា ៖«ប្រសិនបើធៀប Ronaldo និង Messi កីឡាករអាហ្សង់ទីន (Messi) គឺជាកីឡាករដែលគិតពីក្រុមជាងខ្លួនឯង ហើយពេលដែលគេស៊ុតចូលទីបានសម្រេច គេតែងរត់ទៅជាអបអរជាមួយនឹងមិត្តរួមក្រុមហើយ ។ ដោយឡែក Ronaldo គឺជាអ្នកគិតពីខ្លួនឯងជាងក្រុម ហើយពេលគេស៊ុតចូល គេចាំឱ្យមិត្តរួមក្រុមរត់មករកវិញ» ៕
ចែករំលែកព័តមាននេះ