គួរឱ្យភ្ញាក់ផ្អើលមែន នៅពេលដឹងថា មានជនបរទេសចូលទស្សនាសារមន្ទីរសំខាន់ៗទាំងបីរបស់កម្ពុជាច្រើនជាងជនជាតិខ្មែរទៅទៀត។ នេះបើតាមឯកសារមួយរបស់រដ្ឋាភិបាល ដែលសារព័ត៌មានកោះសន្តិភាពទទួលបាននៅថ្ងៃទី១០ មេសា នេះ។
ឯកសារនោះបានបង្ហាញថា មានជនបរទេសចំនួនរហូតដល់ជិត២,១សែននាក់ ចូលទស្សនាសារមន្ទីរជាតិកម្ពុជា កាលពីឆ្នាំ២០១៨ ខណៈដែលមានតែជនជាតិខ្មែរតែ៥,៤ម៉ឺននាក់ប៉ុណ្ណោះ ចូលទស្សនាសារមន្ទីរជាតិ ។
ចំណែកសារមន្ទីរប្រល័យពួជសាសន៍ទួលស្លែងវិញ បានទទួលជនបរទេសចំនួនជាង៤,២សែននាក់ហើយជនជាតិខ្មែរតែជាង៤,២ម៉ឺននាក់ប៉ុណ្ណោះ ។
រីឯសារមន្ទីរជើងឯកវិញ មានមនុស្សចំនួនជាង២៤៩០០០នាក់ ចូលទស្សនាដោយក្នុងនោះមានជនបរទេសរហូតដល់ជិត២សែននាក់ហើយនៅសល់ពីនោះជាជនជាតិខ្មែរ ។
តួលេខនេះបញ្ជាក់ថា បរទេសចង់ស្វែងយល់ប្រវត្តិសាស្ត្រខ្មែរ ជាងជនជាតិខ្មែរទៅទៀត ៕
ចែករំលែកព័តមាននេះ