យើងនឹងអាចធ្វើដំណើរតាមរថភ្លើងទៅកាន់ថៃ, ម៉ាឡេស៊ី និងសិង្ហបូរីឆាប់ៗនេះ
- ភ្នំពេញ
ប្រជាជនកម្ពុជាដែលចូលចិត្តធ្វើដំណើរនឹងអាចធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និង ប្រទេសសិង្ហបូរីនៅចុងខែនេះហើយ ។
ភាពងាយស្រួលនៃការធ្វើដំណើរទៅកាន់ប្រទេសទាំងបី នឹងកើតមានបន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀង) និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
កញ្ញា ខុន មាន ជនជាតិថៃ ដែលកំពុងធ្វើការនៅកម្ពុជាបាននិយាយថា ប្រទេសថៃមានរថភ្លើងធ្វើដំណើរ ទៅកាន់ម៉ាឡេស៊ី ហើយចេញពីម៉ាឡេស៊ី គេអាចទៅដល់សិង្ហបូរីផងដែរ។
ដូច្នេះ បើសិនជាមានរថភ្លើងដំណើរការពីកម្ពុជា ដល់ថៃហើយនោះ ប្រជាជនកម្ពុជាអាចបន្តដំណើរទៅកាន់ ម៉ាឡេស៊ីនិងសិង្ហបូរីបានដោយមិនបាច់ជិះយន្តហោះ ។
ចែករំលែកព័តមាននេះ