តាមប្រភពព័ត៌មាន Sport 24 បានឱ្យដឹងថា កីឡាករជើងខ្លាំងប្រេស៊ីល Neymar Jr. បានទៅសួរសុខទុក្ខវីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងប៉ារីស តាំងពីថ្ងៃទី៣ មេសា ។
កីឡាករក្លិបអ្នកមានបារាំងរូបនេះបានបង្ហោះរូបថតនៅលើ Instragram របស់ខ្លួនកាលពីថ្ងៃចន្ទ ជាមួយនឹង Pele លើគ្រែពេទ្យ ដែលទាំងពីរនាក់បានកាន់ដៃគ្នា ។ ថ្ងៃចាកចេញពីមន្ទីរពេទ្យរបស់ Pele នៅមិនទាន់អាចកំណត់បាននៅឡើយទេ ។
កីឡាករអាយុ៧៨ឆ្នាំរូបនេះ ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យដោយសារតែមានការបង្ករោគនៅផ្លូវទឹកនោម ដែលជាថ្ងៃក្រោយពេលលេចមុខក្នុងកម្មវិធីផ្សាយបើកឆាក PSG រដូវកាលថ្មី ។
តាមព័ត៌មាន G1 របស់ប្រេស៊ីល បានឱ្យដឹងថា Pele កុំអីត្រូវចេញពីពេទ្យតាំងពីថ្ងៃសៅរ៍ តែគេត្រូវធ្វើតេស្តជាច្រើនសិន ដើម្បីដឹងច្បាស់ថាលោកបានជាសះស្បើយហើយឬនៅ ។
ទីប្រឹក្សារបស់លោក Pele ប្រាប់ថា ស្ថានភាពជម្ងឺរបស់លោកមិនមានអ្វីធំដុំទេ ប្រសិនបើមានការព្យាបាលត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ