តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតខ្សែប្រយុទ្ធក្លិប Newcastle United និង Blackburn Rovers លោក Alan Shearer ជឿជាក់ថា Messi គឺជាមូលហេតុដែលធ្វើឱ្យគ្រូបង្វឹក Pep Guardiola មិនអាចឈ្នះពាន Champions League បាន ។
លោក Pep តែងត្រូវបានគេរិះគន់ថា មិនដែលបានឈ្នះពាន Champions League តាំងពីកាន់ Bayern Munich និង Man City ។ លោកធ្លាប់បាននាំក្លិបឱ្យឈ្នះពីរដង ពេលកាន់នៅក្លិប Barcelona ។
អតីតកីឡាករ Alan Shearer លើកឡើងប្រាប់ BBC ថា៖«ប្រសិនបើយើងមើលលំដាប់លំដោយការប្រកួត Champions League ប្រសិនបើខាងលោក Pep ឡើងដល់វគ្គផ្តាច់ព្រ័ត្រ លោកនឹងត្រូវជួបជាមួយនឹង Barcelona ហើយខ្ញុំគិតថា គេមិនអាចយកឈ្នះ Barca បានទេ ។ វានឹងជាការប្រកួតគួរឱ្យចាប់អារម្មណ៍ តែបើក្រុមណាដែលមាន Messi វាជាការប្រកួតកាន់តែល្អ» ។
គួរបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយដែលនាំលោក Pep ឈ្នះវគ្គផ្តាច់ព្រ័ត្រ Champions League គឺពេលដែលគាត់កាន់នៅក្លិប Barcelona ដែលមាន Messi ជួយក្រុមឱ្យឈ្នះ Man Utd បាន 3-1 ៕
ចែករំលែកព័តមាននេះ