តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Cristiano Ronaldo មានសុខភាពរាងកាយល្អមកវិញ សម្រាប់ការប្រកួតជាមួយនឹងក្លិប Ajax ក្នុងការប្រកួត Champions League ។
លោក Massimiliano Allergri បានបញ្ជាក់ថា កីឡាករវ័យ៣៤ឆ្នាំ បានជាសះស្បើយពីរបួសភ្លៅ ក្រោយពីប៉ះទង្គិចក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់កាលពីខែមុន ។ តាំងពីរបួសនោះមក Ronaldo មិនបានចូលលេងឱ្យ Serie A ចាប់តាំងពីជួយឱ្យឈ្នះ Atletico Madrid 3-0 កាលពីថ្ងៃទី១២ មីនា ។ ជាលទ្ធផល Ronaldo ខកជើងមិនបានទៅប្រកួតជាមួយនឹង Genoa, Empoli, Cagliari និង AC Milan ។

លោក Allegri ប្រាប់ក្នុងសន្និសីទកាសែតថា ៖«Cristiano បានហ្វឹកហាត់ជាមួយក្រុមហើយ ។ គេនឹងចាប់ផ្តើមនៅយប់ថ្ងៃស្អែក» ។
គួរបញ្ជាក់ផងដែរថា Ronaldo បានរកគ្រាប់បាន១៩គ្រាប់ ក្នុងការប្រកួត League សម្រាប់ Juventus ក្នុងចំណោម២៦ប្រកួត ជាមួយនឹងគ្រាប់បាល់៤គ្រាប់ទៀតពេលប្រកួត Champions League ៧ប្រកួត ៕
ចែករំលែកព័តមាននេះ