ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរស់តាមដងទន្លេបង្ខំ​រុះផ្ទះ​ចេញ​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ពល​រដ្ឋ​​រាប់រយ​គ្រួសារ​ ដែលរស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ក្នុងស្រុក​លើក​ដែក ខេត្តកណ្តាល​ បាន​បង្ខំចិត្ត​​រើ​ផ្ទះ​សម្បែង ខណៈ​គ្រោះ​ធម្មជាតិ​បាក់​ទន្លេ​បាន​គំរាមកំហែង​ពួក​គាត់​​​បន្តបន្ទាប់រាល់ថ្ងៃ គិតមកដល់ថ្ងៃទី១០ មេសា…

​ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ពល​រដ្ឋ​​រាប់រយ​គ្រួសារ​ ដែលរស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ក្នុងស្រុក​លើក​ដែក ខេត្តកណ្តាល​ បាន​បង្ខំចិត្ត​​រើ​ផ្ទះ​សម្បែង ខណៈ​គ្រោះ​ធម្មជាតិ​បាក់​ទន្លេ​បាន​គំរាមកំហែង​ពួក​គាត់​​​បន្តបន្ទាប់រាល់ថ្ងៃ គិតមកដល់ថ្ងៃទី១០ មេសា នេះ និង​​បាន​ធ្វើឱ្យ​​ដី​លំនៅ​ឋាន​និង​ដីស្រែ​ចំការ បើ​សរុប​​ជា​ផ្ទៃដី​រួម​រាប់រយ​ហិ​កតា ​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​បាត​ទឹកទន្លេ​មេគង្គ​ ។

បើ​តាម​ពលរដ្ឋ​រង​គ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​ ស្ថិតត្រង់​ចំណុច​ឃុំ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ដាច់ ឃុំ​ពាម​រាំង​ និង​ឃុំ​ខ្ព​ប់​អា​ទាវ ស្រុក​លើក​ដែក​ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា ​គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​កើត​មាន​ឡើង​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ តែ​បាក់​១ឆ្នាំ​បន្តិច​ៗទេ លុះ​មក​ដល់​ឆ្នាំ២០១៩​នេះ ​ក៏​​នៅ​តែ​បាក់​បន្ត​ដដែល ​។​មាន​ប្រជា​ពលរដ្ឋរាប់រយ​គ្រួសារ​ ដែល​មាន​ដី​លំ​ន​ឋាន​និង​ដីស្រែ​ចំការ​នៅ​តាម​ជួរ​ដង​ទន្លេ​ក្នុង​១គ្រួសារ​ មាន​ទំហំ​ទទឹង​ក្បាលដី​ ចាប់ពី​ជាង១០​ម៉ែត្រ ​រហូត​ទៅ​ជាង​២០​ម៉ែត្រ ​និង​បណ្តោយ​ចាប់ពី​៨០ម៉ែត្រ​ ទៅ​ជាង​១០០​ម៉ែត្រ ​បាន​ត្រូវ​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​លេប​ត្របាក់​អស់ទាំង​ស្រុង​ ។

​មិនតែប៉ុណ្ណោះ​ គ្រោះ​ធម្មជាតិ​នេះ​ បាន​បង្ក​ការ​ប៉ះពាល់​ដល់​ហេ​ដ្ធា​រចនាសម្ព័ន្ធ​ស្ពាន​និង​ផ្លូវ​កៅស៊ូ​លេខ​14​ចូល​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ​(​កម្ពុជា​-​វៀតណាម​)​នៅ​ត្រង់​ចំណុច​ឃុំ​ព្រែក​ទន្លាប់​និង​ឃុំ​ខ្ព​ប់​អា​ទាវ​បាន​ដាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​រាប់រយ​ពាន់​ម៉ែត្រ​ផង​ដែរ​។​

ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ខាង​អាជ្ញាធរ​ធ្វើ​ផ្លូវ​វាង​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​អោយ​បងប្អូន​ប្រជាជន​ធ្វើ​ដំណើរ​ឆ្លងកាត់​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​បាន​ឆាប់រហ័ស​។​ពលរ​ដ្ធ​បន្ត​ថា​អ្នក​រង​គ្រោះ​បាក់​ច្រាំង​ទន្លេ​រាប់រយ​គ្រួសារ​កំពុង​ជួប​ការ​លំបាក​ដោយ​ខ្លះរ​ត់ទៅ​សំ​ុ​ដី​គេ​និង​ខ្លះ​ទៀត​ទៅ​សុំ​ដី​បងប្អូន​នៅ​ក្បែរ​ៗ​នោះ ដើម្បី​សង់​ជំរក​ស្នាក់​នៅ​បណ្តោះអាសន្ន ខណៈ​ដែល​ពួក​គាត់​កំពុង​ទន្ទឹង​រង​ចាំ​មើល​ខាង​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាជន​រង​គ្រោះ​។


​​

អត្ថបទសរសេរ ដោយ