ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាងបាត់ពីផ្ទះយូរហើយ…លុះឃើញវិញ​សល់តែឆ្អឹងប៉ុណ្ណោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍ឱ្យដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩ មេ​សា មាន​ភ្ញាក់ផ្អើល​ក្រោយ​​ប្រជា​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​​​មនុស្ស​នៅ​ក្នុង​ដី​ឡូ​តិ៍ទុក​​ចោលមួយកន្លែង​ ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍ឱ្យដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩ មេ​សា មាន​ភ្ញាក់ផ្អើល​ក្រោយ​​ប្រជា​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​​​មនុស្ស​នៅ​ក្នុង​ដី​ឡូ​តិ៍ទុក​​ចោលមួយកន្លែង​ ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ខណៈ​ដែលគ្រោងឆ្អឹងនោះ គឺជាមនុស្សដែលគ្រួសារ​កំពុងតាមស្វែងរកជាច្រើនមកហើយ។

សេចក្តីរាយការណ៍បន្តថា ​​ជន​រង​គ្រោះ​ដែលសល់តែគ្រោងឆ្អឹងខាងលើ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចាន់ ល​ក្ខិ​ណា ភេទ​ស្រី ​អាយុ​៣២ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ​ហើយជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ដែរ​ ។ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ បូ ចាន់​នី ភេទ​ស្រី ត្រូវជា​បងថ្លៃ​របស់​នារី​រង​គ្រោះ​​​ថា ជន​រង​គ្រោះ​បាន​ដើរ ចេញ​បាត់​ពី​ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯណោះ ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះវិញ​ទេ ហើយ​សាច់​ញាតិ និង​ក្រុម​គ្រួសារ ក៏កំពុង​តាម​រកនាង​​គ្រប់​ទីកន្លែងដែរ នៅតែ​រក​មិនឃើញ​ សូ​ម្បី​ដំណឹង​ក៏​គ្មាន ។

ប្រភពបន្តថា លុះ​​នៅ​រសៀល​ថ្ងៃ​ទី​៩ មេ​សា នេះ ​ឈ្មោះតុង ម៉ា​ប់ ភេទ​ប្រុស ជា​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​អន្លង់​រមៀត បាន​ដើរ​រក​ត្រី​នៅ​ក្នុង​ដី​ឡូ​ត៍ទុក​ចោល ​ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត​នោះ ក៏​បាន​ប្រទះ ឃើញ​គ្រោងឆ្អឹង​សព​នៅ​ក្នុង​ដីខាងលើ រួច​ក៏​បាន​រាយការណ៍​ជូន​មក​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង។

បន្ទាប់មក​ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅពិនិត្យ​គ្រោងឆ្អឹង​នោះ ។ តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថ​​កិច្ច គឺសព​ស្លាប់​ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង គ្រោងឆ្អឹង​មាន​សភាព​រប៉ាត់រប៉ាយ គ្រោងឆ្អឹង​ពុក​ផុយកប់​នឹងរបាយ​ឫស​កក់ពី​ឆ្អឹង​ក្បាល ។ សាកសពស្លាប់​ស្លៀកខោ​កៅស៊ូ​យឺត ពណ៌​ស្វាយ​ផ្កា​ចម្រុះ ជើង​ត្រឹម​ក្រោម​ក្បាលជង្គង់ ចង្កេះ​ខោ មាន​ចងខ្សែ​ក្របួច ពណ៌​បៃតង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ជំនាញ​ខេត្ត​និង​ស្រុក សព​អាច​នឹង​ស្លាប់​ដោយសារ​ការ​លង់ទឹក ។ កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​ចេញ​បាត់ រយៈពេល​ពី១​ខែ​ទៅ ២​ខែ ទើប​​ចូល​​ផ្ទះ​វិញ ។ ប៉ុន្តែ​​លើក​នេះ នាង​​បាត់​យូរ​ដោយ​បាត់​រហូត​​ទាល់​ប្រទះ​ឃើញ​គ្រោងឆ្អឹង​​ផ្អើលតែម្តង ។

អត្ថបទសរសេរ ដោយ