ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ឃាត់ខ្លួន​លោក​វរសេនីយទោ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ថ្នាក់​វរសេនីយទោ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​វាយតប់​គ្នា ហើយ​ដក​កាំភ្លើងខ្លី​បាន​គំរាម​មន្ត្រី​នគរបាល​ជាប់​កិច្ច​ម្នាក់​ដែល​ជា​គូទំនាស់​នោះ ។ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ថ្នាក់​វរសេនីយទោ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​វាយតប់​គ្នា ហើយ​ដក​កាំភ្លើងខ្លី​បាន​គំរាម​មន្ត្រី​នគរបាល​ជាប់​កិច្ច​ម្នាក់​ដែល​ជា​គូទំនាស់​នោះ ។ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​បង្ក​ផ្ទុះអាវុធ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ យន់ ផ​ល្លី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​នាយ​រង​នគរបាល​ការិយាល័យ​បណ្ដុះបណ្ដាល​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាលឋានន្តរសក្តិ​ថ្នាក់​វរសេនីយទោ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ខេត្តកណ្ដាល ។ ចំណែក​ជន​រង​គ្រោះ​ដែល​រង​ការ​គំរាម​ឈ្មោះ ឈួ​ង គឹ​ម​ស៊ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ជាប់កិច្ចសន្យា មាន​ទីលំនៅ​ទីតាំង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ផ្ទុះអាវុធ​នេះ​ផ្តើម​ចេញពី​ទំនាស់​រឿង​ជន​បង្ក​បើករថយន្ត​កិន​ខឿន​សួន​ដំណាំ ហើយ​ឈាន​ទៅ​វាយតប់​គ្នា​ផ្ទុះអាវុធ​តែ​ម្តង ។ តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​បង្ក​បាន​បើករថយន្ត​ម៉ាក់​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​នគរបាល​២-4881 មួយ​គ្រឿង​ដឹក​ឥ​វ៉ា​ន់​មក​ធ្វើ​ផ្ទះ​នៅ​ម្ដុំ​កន្លែង​កើតហេតុ ។

ខណៈនោះ​ក៏​បាន​បើករថយន្ត​ឆ្លងកាត់​ផ្ទះ​មន្ត្រី​ជាប់កិច្ចសន្យា​ឡើង​ខឿន​បន្លែ ហើយ​ត្រូវ​បាន​មន្ត្រី​ជាប់កិច្ចសន្យា​ទៅ​គោះ​ទ្វារ​រថយន្ត ដើម្បី​ប្រាប់ ព្រមទាំង​ថតរូប ។ តាម​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈនោះ​លោក​វរសេនីយទោ​ក៏​បាន​ចុះ​ពីលើ​រថយន្ត ហើយ​ក៏​មាន​ទំនាស់​គ្នា​បែកផ្សែង ហើយ​ឈាន​ទៅ​ប្រើ​ហិង្សា​វាយតប់​គ្នា ហើយ​ត្រូវ​លោក​វរៈសេនីយ​ដក​កាំភ្លើង ខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​គំរាម​មួយ​គ្រាប់ ។ បន្ទាប់​ពី​ផ្ទុះអាវុធ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ។ កន្លង​មក​ភាគី​ទំនាស់​ទាំង​២​នាក់​តែង​មាន​ទំនាស់​ពាក្យ​សំដី ហើយ​ក៏​ក្លាយជា​គំនុំ និង​ឈាន​ទៅ​ប្រើ​ហិង្សា​តែ​ម្តង ។

តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​មិន​បាន​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​នោះ​ទេ គឺ​អោយ​អង្គភាព​មក​ធានា​ហើយ​យក​ទៅ​ដាក​ពិន័យ​កងកម្លាំង ព្រោះ​មិន​ទាន់​បង្ក​អោយ​មាន​របួស​ស្នាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ