ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​រិះគន់​អាជ្ញា​ខេត្តកំពង់ឆ្នាំង​លើ​ករណី​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​គ្មាន​ប្រសិទ្ធភាព

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា ផ្ទះ​បណ្តែត​ទឹក​នៅ​ចំណុច​ចុង​កោះ ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន​ជា​ច្រើន​រយ​ខ្នង​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ខេត្ត​ថា​វិធានការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក មិន​មាន​ប្រសិទ្ធិ​ភាព ដោយសារ​តាម​ការ​ពិនិត្យ​ស្ថានភាព​នៅ​ចំណុច​ចុង​កោះ ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម…

ខេត្តកំពង់ឆ្នាំង ៖ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា ផ្ទះ​បណ្តែត​ទឹក​នៅ​ចំណុច​ចុង​កោះ ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន​ជា​ច្រើន​រយ​ខ្នង​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ខេត្ត​ថា​វិធានការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក មិន​មាន​ប្រសិទ្ធិ​ភាព ដោយសារ​តាម​ការ​ពិនិត្យ​ស្ថានភាព​នៅ​ចំណុច​ចុង​កោះ ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង មាន​ផ្ទះទឹក​រាប់រយ​ខ្នង កំពុង​បន្ត​រស់នៅ និង​បន្ទោបង់​ចូល​ទឹក​នៅឡើយ ។ យ៉ាងនេះ​ក្តី​អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា គឺ​នៅ​សល់​តែ​បែ​ត្រី​នោះ​ទេ គ្មាន​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ឡើយ ។

មានការ​លើក​ឡើង​ថា ផ្ទះ​បណ្តែត​ទឹក​រាប់រយ​ខ្នង​កំពុង​បន្ត​រស់នៅ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ពេញ​ទឹកទន្លេ​នៅ​ចំណុច​ចុង​កោះ ហើយ​បាន​ចោទប្រកាន់​អាជ្ញាធរ​ថា មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នោះ​ឡើយ ។ ដូច​រូបភាព​ដែល​យើង​បានឃើញ​នេះ គឺ​សុទ្ធសឹងតែ​ផ្ទះទឹក​ដែល​ភ្នាក់ងារ​យើង​ទើបនឹង​ថត កាលពី​ថ្ងៃ​ទី​៧ ខែមេសា ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ឃើញ​ថា ពិត​មាន​ច្រើន​ស្អេកស្កះ​ពិតមែន ។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ក៏​ឃើញ​មាន​ឡើង​មក​នៅ​លើគោក​ខ្លះ​ហើយ​ដែរ ។ ជុំវិញ​បញ្ហា​នេះ​ឯកឧត្តម​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ថា មិន​មានផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ទឹក​នោះ​ទេ ប៉ុន្តែ​ផ្ទះ​ដែល​យើង​បានឃើញ​នោះ​សុទ្ធសឹងតែ​ជា​បែ​ច​ញ្ចឹ​ម​ត្រី​ទាំងអស់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​សមត្ថកិច្ច​ដែល​មាន​តួនាទី​ស្រាវជ្រាវ និង​ពិនិត្យ​ស្ថានភាព​ផ្ទះទឹក​នៅ​តំបន់​នោះ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា បែ​ត្រី​នៅ​ចំណុច​ភូមិ​ចុង​កោះ​ដែល​យើង​បានឃើញ​នោះ គឺ​មាន​ចំនួន​ជាង​៤៨០​បែ​ត្រី ហើយ​មិនមែន​ជា​ផ្ទះ​បណ្ដែត​ទឹក​នោះ​ទេ ។ ជា​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត បាន​បាន​ប្រជុំ​ឯកភាព​គ្នា គឺ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ និង​តម្រូវ​ឲ្យ​ពួក​គាត់​រុះ ជញ្ជាំង​ចេញ​ទាំងអស់ រួម​ទាំង​បង្គន់​អនាម័យ​ក៏​ត្រូវ​រើ​ចេញ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​បាន​កំណត់​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​ពី​២ ទៅ​៣​ខែ ត្រូវ​តែ​រុះរើ​ចេញ​ឲ្យ​អស់ បើ​មិន​ដូច្នោះ​ទេ និង​មាន​វិធាន​ការណ៍​ជា​មិន​ខាន ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ទូ​ទាំង​ខេត្ត​អោយ​ឡើង​លើគោក​ក្នុង​គោលបំណង​សំអាត​បរិ​ដ្ឋា​ន​ក្នុង​ទឹក ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​ដើម្បី​សម្រួលការ​ចរាចរណ៍​ផ្លូវទឹក​ផង​ដែរ ។ ស្រុក​ដែល​មាន​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក គឺ​មានស្រុក​កំពង់ត្រឡាច ស្រុក​ជល​គិរី ស្រុក​កំពង់លែង ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ ។ ក្រោយ​ការ​រៀបចំ​ឃើញ​ផ្ទះទឹក​មួយ​ចំនួន​ធំ​ឃើញ​តែ​បាន​ឡើងគោក​អស់ហើយ នៅ​សល់​មួយ​ចំនួន​ទៀត គឺ​តិចតួច​ដែល​បាន​លេច​មាន​បែ​ត្រី​ពីក្រោម បន្ត​រស់នៅ​ពីលើ​ដល់​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ