ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​ក្បាច់​គុណ​ល្បុកតោ លោកតា​ដំបង​ដែក ខេត្តកំពង់ឆ្នាំង អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​អប់រំ​ខេត្ត​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សម្ដែង​ក្បាច់គុន​ល្បុក្កតោ ក្នុង​ពិធីបុណ្យ​ភូមិ នៅ​វត្ត​ថ្ម​ស ហៅ​វត្ត​ក្តី​ត្នោត ស្ថិត​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សម្ដែង​ក្បាច់គុន​ល្បុក្កតោ ក្នុង​ពិធីបុណ្យ​ភូមិ នៅ​វត្ត​ថ្ម​ស ហៅ​វត្ត​ក្តី​ត្នោត ស្ថិត​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ លោកគ្រូ​ក្បាច់គុន​ល្បុក្កតោ និង​សិស្ស​គុន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​អប់រំ​ខេត្ត សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លឹ​ប​ក្បាច់​គុណ​ល្បុក្កតោ លោកតា​ដំបង​ដែក​ផង ព្រោះ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ២០២០ ។

លោក​អុំ យ៉ុ​ម ប្រធាន​ក្បាច់គុន​ក្លឹ​ប​ល្បុក្កតោ លោកតា​ដំបង​ដែក​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣ ថ្ងៃ​កន្លង​ទៅ​នេះ​ក្លឹ​ប​ក្បាច់គុន​តា​ដំបង​ដែក​របស់​លោក​បាន​ចូលរួម​សំដែង​ក្បាច់គុន​ក្នុង​ពិធីបុណ្យ​ភូមិ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត ។ រយៈពេល​៣​ថ្ងៃនេះ​ក្លឹ​ប​ក្បាច់គុន​ល្បុកតោ​របស់​លោក​បាន​សម្ដែង​ក្នុង​មួយ​ថ្ងៃ​១៩ សូរ ដោយ​ក្នុង​នោះ​មាន សូរ​សម្តែង​អំពី​តម្លៃ​នៃ​គុណគ្រូ ចាស់ព្រឹទ្ធាចារ្យ ជា​អ្នក​បន្សល់​ក្បាច់​គុណ​ល្បុក្កតោ​ជូន​ក្មេង​ជំនាន់​ក្រោយ សំដែង​អំពី​ទ្វា​គុណ​ដៃ ទ្វា​មេគុណ​ដំបង មេគុណ​ដាវ មេ​គុន​នារី ១​ទល់​១ និង​សម្តែង​ក្បាច់គុន​ការពារ​ខ្លួន​ជាដើម ។ ក្រៅពី​នោះ​ក៏​មានការ​សម្ដែង​របៀប​អប់រំ​ឲ្យ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត​ការ​សម្ដែង​ក្បាច់គុន​ជួយ​រំដោះ និង​ការពារ​ជន​រង​គ្រោះ​ជាដើម ។

លោក​ប្រធាន​ក្លឹ​ប​បាន​បញ្ជាក់​ថា កន្លង​ទៅ​ក្លិប​ក្បាច់​គុណ​ល្បុក្កតោ​បាន​ចូលរួម​ប្រកួត​ចំនួន​៦​លើក​ក្នុង​មួយ លើក​ៗ គឺ​តែងតែបាន​មេដាយមាស មេដាយ​ប្រាក់ និង​សំរឹទ្ធិ​យក​មក​ជូន​កិត្តិយស​ខេត្ត​វិញ ។ ជាក់ស្ដែង​ថ្មី​ៗ​នេះ​បាន​ទៅ​ចូលរួម​ប្រឡងប្រណាំង​ថ្នាក់​ជាតិ គឺ​បាន​មេដៃ​មាស​៦ មេដាយ​ប្រាក់​១៨ ដែល​ជា​កិត្តិយស​ធំធេង​ជូន​ដល់​ថ្នាក់​ខេត្ត ។ ការ​ដែល​ទទួល​បាន​ជោគជ័យ​នេះ​ដែរ​ក៏​ដោយសារ​តែ​មាន​កិច្ចសហការ​ជាមួយ​គ្រូ ចំណេះ​ទូទៅ ។

កន្លង​ទៅ​ក៏​ធ្លាប់​មាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​សប្បុរសជន​នានា​ផង​ដែរ ។ ដោយឡែក​នៅ​ឆ្នាំ ២០២០​ខាង​មុខ​នេះ​ក្លឹ​ប​ក្បាច់គុន​ល្បុក្កតោ​លោកតា​ដំបង​ដែក​របស់​លោក​នឹង​ចូលរួម​ប្រឡងប្រណាំង​ជា​ថ្មី​ទៀត ។ ហេតុនេះ​ហើយ​លោក​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​អប់រំ សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លិប​របស់​លោក​ផង ។

សូម​រម្លឹក​ថា កន្លង​ទៅ​ក្លឹ​ប​ក្បាច់​គុណ​ល្បុក្កតោ​លោកតា​ដំបង​ដែក​របស់​លោក អុំ យ៉ុ​ម តែងតែ​ទៅ​ប្រកួត​ទទួល​បាន​មេដាយមាស និង​ប្រាក់ មក​ជូន​ខេត្ត​មិន​ដែល​ខកខាន​ឡើយ​នេះ​ជា​មោទនភាព​ដល់​ខេត្តកំពង់ឆ្នាំង​ដែល​មាន​អ្នក​ស្នង​ក្បាច់​គុណ​ល្បុក្កតោ​បន្ត​កេរដំណែល​ពី​ដូនតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ