ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ឡាន​តាក់ស៊ី​, ម្ចាស់​សណ្ឋាគារ​, ផ្ទះ​សំណាក់ កុំ​ដំឡើង​ថ្លៃ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​តាក់ស៊ី ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​ដំឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ…

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​តាក់ស៊ី ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​ដំឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៧ ខែមេសា​ថា នៅ​សល់​តែ​៧​ថ្ងៃ​ទៀត ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​មក​ដល់ ។ យើង​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ដោយ​ទឹកមុខ​រីករាយ​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ត្រៀម​ចូល​ឆ្នាំ​ថ្មី ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ ជា​ពិសេស នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ សូម​ម្ចាស់​រថយន្ត​តាក់ស៊ី​កុំ​ដំឡើង​ថ្លៃ​ជិះ​រថយន្ត និង​ម្ចាស់​ស​ណ្ឋាគារ ផ្ទះសំណាក់ សូមកុំ​ដំ​ឡើ​ថ្លៃ​ស្នាក់​នៅ ដើម្បី​បងប្អូន​មានឱកាស​បាន​ធ្វើ​ដំណើរ​ងាយស្រួល និង​សន្សំ​បាន​ថវិកា​ខ្លះ​ៗ​សម្រាប់​​ចាយវាយ និង​ធ្វើបុណ្យ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ហើយ​យើង​ក៏​បាន​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមេសា សាលា​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​រថយន្តក្រុង​១២០​គ្រឿង​ ផ្តល់​សេវា​ដឹក​ជញ្ជូន​បងប្អូន និង​កូនក្មួយ​ ដោយ​មិន​គិតថ្លៃ​ជិះ​ឡើយ ។ សូម​ទាក់​ទង​លេខ​ទូរស័ព្ទ ០៨១ ៨១៧ ៤៧៤,០៧៨ ៨១៧ ៤៧៤ ,០៩៨ ៥៥៥ ៥៨១ ដើម្បី​ដឹង​ពី​ព័ត៌មាន​សេវា​រថយន្តក្រុង​ជិះ Free ។ ដើម្បី​មាន​ភាព​កក់​កៅ្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រៀបចំ​ពង្រឹង​សណ្តាប់ធ្នាប់ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ ។

សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​សូម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គោរព​ច្បាប់​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ សម្តេច​បន្ត​ថា ស្រុក​ទេស​មាន​សុខ​សន្តិភាព បងប្អូន​ជនរួមជាតិ​ក៏​មានឱកាស​បាន​សប្បាយ​រីករាយ ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​ទី​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដោយ​សេរី ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​បាន​សរសេរឆ្នាំ​នេះ នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​អបអរសាទរ​ឆ្នាំ​ថ្មី ដើម្បី​ផ្តល់​នូវ​ការ​កម្សាន្ត​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែរ ។ ជា​ពិសេស​ទៀត​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​និង​កូនក្មួយ​កម្មករ​កម្មការិនី​អាច​ជិះ​រថយន្តក្រុង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត ឬ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ដោយ​មិន​បង់ប្រាក់​ទៀត​ផង ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​កូនក្មួយ​យុវជន បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​ប្រជែង​យក​លឿន​តែ​ម្នាក់ឯង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ដែល​ធ្វើ​ឲ្យ​យើង​សោកស្តាយ​អស់​មួយ​ជីវិត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​» ។សម្តេច​តេ​ជោ​បន្ថែម​ថា សុំ​ជូនពរ​បងប្អូន និង​កូនក្មួយ​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង ៕​

អត្ថបទសរសេរ ដោយ