ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង បើក​វេទិកា​ភាព​ជា​ដៃគូ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ី​វិល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អញ្ជើញ​បើក​វេទិការ​ភាព​ជា​ដៃគូ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ ៧០០​នាក់ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អញ្ជើញ​បើក​វេទិការ​ភាព​ជា​ដៃគូ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ ៧០០​នាក់ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩​នេះ ។

ក្ន​ង​ពិធី​បើក​វេទិកា​លោក ឃួ​ង ស្រេង បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​បន្ដ​សហការ​ជាមួយ​អាជ្ញាធរ រាជធានី​ភ្នំពេញ​ខណ្ឌ សង្កាត់ ដើម្បី​ប្រសិទ្ធភាព​ការងារ ការពារ​ផលប្រយោជន៍​ស្របច្បាប់ និង​ការពារ​ផលប្រយោជន៍​សាធារណ​ព្រមទាំង​លើកកម្ពស់ កិច្ច​សហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ក្នុង​ភាព​ជា​មិត្ដ ជា​បងប្អូន ជា​ឪពុក​ម្ដាយ ជា​គ្រូ និង​ជា​សិស្ស ក្នុង​គោលដៅ​តែ​មួយ គឺ​រួម​គ្នា​បង្កើន ការ​កសាង សេដ្ឋកិច្ច អភិវឌ្ឍ​ន៏​សង្គម ឲ្យ​ទទួល​បានកា​រីក ចម្រើន​ទៅ​ថ្ងៃ​អនាគត ។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ការ​បង្កើត​ឲ្យ​មានច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់ និង​ការពារ​ផលប្រយោជន៍​សាធារណ ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណ និង​មាន​គោលដៅ​កំណត់​បែបបទ​ទទួលស្គាល់​តាម​ផ្លូវច្បាប់ ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​មាន​បុគ្គលភាព​គតិយុត្តិ ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយនឹង​អាជ្ញាធរ​សាធារណ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ គឺ​មាន​បំណង​ណាមួយ​ក្នុង​ការ​គៀបសង្កត់​កម្រិត​សិទ្ធិ​សេរីភាព​បុគ្គល ឬ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចូលរួម ក្នុង​សកម្មភាព​នយោបាយ​សេដ្ឋកិច្ច​សង្គមកិច្ច​វប្បធម៌​ដូច​តែ​មជ្ឈដ្ឋាន​ខ្លះ​បាន​លើក​ឡើង​នោះ​ឡើយ ។

លោក​បន្ត​ថា គិត​ត្រឹម​ឆ្នាំ​២០១៨ កន្លង​ទៅ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​សរុប​5523​អង្គភាព និង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​អនុស្សា​រណៈ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន​419 អង្គភាព​ក្នុង​នោះ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​ដែល​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​729 អង្គភាព​បាន និង​កំពុង​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ដោយ​រលូន ។

ស្រប​តាម​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​ហាមឃាត់​ការ​រារាំង​ណាមួយ​ឡើយ ។ ជាមួយ​គ្នា​នេះ​តាម​រយៈ​តួលេខ​ខាងលើ​បាន​បង្ហាញ​ថា ចំនួន​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​គ្មាន​ការ​ថយ​ចុះ​ដូច​ការ​ព្រួយបារម្ភ​របស់​បុគ្គល​មួយ​ចំនួន​ដែល​ជា​ញឹកញាប់​តែងតែ​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ពី​ការ​ដាក់​កំហិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួម​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ ។ សម្រាប់​វេទិការ​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ព្រោះតែ​នេះ គឺជា​លើក​ទី​១ សម្រាប់​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​២ ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​បន្ទាប់​ពី​ជំនួប​នៃ​វេទិកា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ និង​ក្រោយ​ពេល​ដែល​ក្រសួងមហាផ្ទៃ​ត្រូវ​តែ​បាន​រៀបចំ​វេទិកា​នេះ​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​ប្រធានបទ​នៃ​អង្គ​វេទិកា​យើង​បាន​កំណត់​យក​ប្រធានបទ​ស្ដី​ពី​ភាព​ជា​ដៃគូ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដែល​ជា​ប្រធានបទ​នេះ ចង់​សំដៅ​ទៅ​លើ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​កំណត់​អំពី​ទំនួល​ខុស​ត្រូវ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ធានា​ថា រាល់​សកម្មភាព​ដែល​យើង​បាន​ធ្វើ​ពិតជា​បាន​គិតគូរ​អំពី​ឧត្តម​ប្រយោជន៍​ជាតិ​បម្រើ​ផលប្រយោជន៍​សាធារណ និង​មិន​ប្រាសចាក​ពី​គោលការណ៍​សណ្ដាប់ធ្នាប់​សាធារណ ។

ដូច្នេះ​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​ក៏​ការ​ទទួលខុសត្រូវ យើង​ចាំបាច់​ត្រូវ​មាន​ភាព​ប្រាកដនិយម​មាន​ទំនុកចិត្ត​គោរព​សិទ្ធិ​គ្នា​គាំទ្រ​គ្នា និង​យោគយល់​អធ្យាស្រ័យ​គ្នា ព្រមទាំង​រៀនសូត្រ​និង​ចេះ​ចែករំលែក​បទ​ពិសោធន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាព​ស្មោះត្រង់ និង​ឥត​លាក់លៀម ។ លោក​សង្ឃឹមថា វេទិកា​នេះ និង​លើក​ឡើង​នូវ​មតិយោបល់​បញ្ហា​ប្រឈម​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ក៏​ដូច​ជា អនុសាសន៍​ល្អ​ៗ ជូន​ដល់​សមាជិក​សមាជិកា​នៃ​អង្គចៅក្រម​មួយ​ដើម្បី​ធ្វើការ​ពិភាក្សា​វែកញែក​ស្វែងរក​ដំណោះស្រាយ និង​កាលានុវត្តភាព និង​ភាព​ជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ី​វិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ