ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក ! ផ្អើលព្រោងព្រាតពេញស្រុកសំឡូតមានឈ្មួញដើរទិញដើម«ខ្នុរ»

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ឈើ​ព្រៃ​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​លក់​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ទូ​ទាំង​ស្រុក​សំឡូត ស្រាប់តែ​ពេល​នេះ​ក្រុម​ឈ្មួញ​បាន​ប្រកាស់​ដើរ​ប្រមូល​ទិញ​ដើម​«​ខ្នុរ​» ម្ដង ដោយ​ទិញ​តំលៃ​១​ដើម​ចន្លោះ​ពី​១៥០០០​រៀល​ដល់​២៥០០០​រៀល ទៅ​តាម​ទំហំ​ដើម​តូច​ឬ​ធំ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សំឡូត ដែល​មាន​ដើម​«​ខ្នុរ​»​មិនសូវ​ផ្ដល់​ផល​ក៏​បាន​នាំ​គ្នា​កាប់​លក់​ព្រោងព្រាត​ស្ទើរ​រាល់ថ្ងៃ​ឲ្យ​ពួក​ឈ្មួញ​ដែល​ចុះ​ទៅ​ទិញ​ដល់​ចំការ​តែ​ម្ដង ។…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ឈើ​ព្រៃ​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​លក់​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ទូ​ទាំង​ស្រុក​សំឡូត ស្រាប់តែ​ពេល​នេះ​ក្រុម​ឈ្មួញ​បាន​ប្រកាស់​ដើរ​ប្រមូល​ទិញ​ដើម​«​ខ្នុរ​» ម្ដង ដោយ​ទិញ​តំលៃ​១​ដើម​ចន្លោះ​ពី​១៥០០០​រៀល​ដល់​២៥០០០​រៀល ទៅ​តាម​ទំហំ​ដើម​តូច​ឬ​ធំ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សំឡូត ដែល​មាន​ដើម​«​ខ្នុរ​»​មិនសូវ​ផ្ដល់​ផល​ក៏​បាន​នាំ​គ្នា​កាប់​លក់​ព្រោងព្រាត​ស្ទើរ​រាល់ថ្ងៃ​ឲ្យ​ពួក​ឈ្មួញ​ដែល​ចុះ​ទៅ​ទិញ​ដល់​ចំការ​តែ​ម្ដង ។

អ្នកស្រុក​សំឡូត​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០៨ មេ​សា ថា​នៅ​ក្នុងស្រុក​សំឡូត​ទាំងមូល​មាននៅ​សេសសល់​ព្រៃឈើ​តិចតួច​ណាស់ សម្រាប់​អ្នក​ភូមិ​ឬ​ពួក​ជនខិលខូច​កាប់​លក់ តែ​ពេល​នេះ​អ្នក​ភូមិ​ចាប់ផ្ដើម​កាប់​ដើម​ខ្នុរ​ហូប​ផ្លែ​លក់​ឲ្យ​ឈ្មួញ​ម្ដង ។

អ្នក​ភូមិ​និយាយ​ទៀត​ថា សព្វថ្ងៃ​មាន​ពួក​ឈ្មួញ​កំពុង​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​ស្រុក ក្នុង​១​ដើម​អាច​លក់​បាន​ចាប់ពី​១៥០០០​រៀល ដល់​២៥០០០​រៀល តាម​ទំហំ​តូច​ឬ​ធំ ហើយ​មិន​រើស​ដើម​ល្អ​ឬ​មិនល្អ វៀច​ឬ​ត្រង់នោះ​ទេ គឺ​ឈ្មួញ​ប្រមូល​ទិញ​ទាំងអស់​សំខាន់​ឲ្យ​តែ​មាន​ដើម​ខ្នុរ​មាន​ខ្លឹម​។ ប៉ុន្តែ​គេ​មិន​បានដឹង​ថា តើ​ក្រុម​ឈ្មួញ​ដើម​ប្រមូល​ទិញ​ដើម​ខ្នុរ​ស្រុក​នេះ​យក​ទៅ​ណា​ឬ​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​ទិញ​មិន​រើស​ឈើ​រសោះ ។

ពាក់ព័ន្ធ​នឹង​ការ​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​ក្នុងស្រុក​នេះ​បុរស​ម្នាក់​ឈ្មោះ​ម៉ៅ ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រមូល​ទិញ​ដើម​ខ្នុរ​ពាសពេញ​ក្នុងស្រុក​សំឡូត​នេះ​(​ឈ្មួញ​)​បាន​និយាយ​ថា «​ខ្ញុំ​បាន​ចូល​ប្រមូល​ទិញ​ដើម​ខ្នុរ​នេះ នៅ​ក្នុងស្រុក​សំឡូត រាប់រយ​ម៉ែត្រគូប​និង​ច្រើន​លើក​កន្លង​មក​ហើយ​»​។

បុរស​នេះ​និយាយ​ទៀត​ថា «​ដើម​ខ្នុរ​នេះ​ខ្ញុំ​ទិញ​ដឹក​ទៅ​ខេត្តកំពង់ចាម ដើម្បី​លក់​បន្ត​ឲ្យ​តាម​សិប្បកម្ម​ចម្លាក់​ឈើ​.. ខ្ញុំ​មិន​បានដឹង​ថា ជាង​នៅ​តាម​រោង​សិប្បកម្ម​ចម្លាក់​ឈើ​ទាំងនោះ បាន​យក​ដើម​ខ្នុរ​ទៅ​ធ្វើ​អ្វីខ្លះ​ទេ តែ​ខ្ញុំ​គ្រាន់តែ​ដឹង​ខ្លះ​ៗ​ថា ពួក​ជាងចម្លាក់​បាន​យក​ដើម​ខ្នុរ​ទាំងនេះ​ទៅ​កាត់​ខ្លី​ៗ​តាម​ក្បូន​ខ្នាត ឆ្លាក់​ធ្វើ​ជា​រូប​សិល្បៈ​ដូច​ជា ឧ​បករ​ណ៏​ភ្លេងបុរាណ រូ​ម​ក្អម ឆ្នាំង រូប​សត្វ ឬ ផ្លែ​ឈើ​ផ្សេង​ៗ​។​ល​។ ព្រោះ​ដើម​ខ្នុរ​មាន​ខ្លឹម​ព​ណ៏​លឿង​ល្អ​ធ្វើ​រូបចម្លាក់​ស្អាត​»​។

ឈ្មួញ​ឈើ​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ចូល​ទៅ​ប្រមូល​ទិញ​ដើម​ខ្នុរ​នៅ​ក្នុងស្រុក​សំឡូត នេះ​ច្រើន​លើក​ហើយ ដោយ​ទិញ​ក្នុង​តំលៃ​១​ដើម​ថ្លៃ​ចាប់ពី​១៥០០០​រៀល ដល់​២៥០០០​រៀល ។

អ្នក​ភូមិ​ដែល​មាន​ដើម​ខ្នុរ​មិន​ចាំបាច់​កាប់​ខ្លួនឯង​ទេ ឲ្យ​តែ​មាន​ដើម​ខ្នុរ​ដែល​ត្រូវ​លក់​គឺ​ខ្លួន​ដាក់​កម្លាំង​កម្មករ​ឲ្យ​កាប់​និង​ចាំង​សំបក​ក្រៅ​ចេញ​យក​តែ​ខ្លឹម​ខាងក្នុង​តែ​ប៉ុណ្ណោះ ។ លោក​ម៉ៅ បាន​បញ្ជាក់​ថា បើ​ទិញ​ផ្ទាល់​តាម​ផ្ទះ​ឬ​ចំការ​គឺ​គិត​តំលៃ​តាម​ដើម​តូច​ឬ​ធំ តែ​ពេល​ដឹក​យក​ទៅ​លក់​តាម​សិប្បកម្ម​នៅ​ខេត្តកំពង់ចាម គឺ​លក់​គិត​ជា​ម៉ែត្រគូប ក្នុង​១​ម៉ែត្រគូប​ថ្លៃ​១​លាន​រៀល​។

ខណៈ​ដែល​ដើម​ខ្នុរ​ស្រុក កំពុង​មាន​ហាងឆេង​ខ្លាំង​នេះ អ្នកស្រុក​សំឡូត ហាក់​មិន​បង្អង់​យូរ​ឡើយ ក្នុង​ការ​កាប់​ដើម​ខ្នុរ​ចាស់​ៗ​លក់​ឲ្យ​ឈ្មួញ ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា អ្នកស្រុក​សំឡូត​បាន​នាំ​គ្នា​លក់​ដើម​ខ្នុរ តែ​លក់​តែ​ដើម​ខ្នុរ​ដែល​លេង​សូវ​ផ្លែ ឬ ដើម​ចាស់​ៗ ឬ ដើម​ស្អុ​យំ​ខាន់​ឲ្យ​តែ​មាន​ខ្លឹម​ខាងក្នុង​ជា​ជាង​ទុក​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ