ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កម្ពុជា​នឹង​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​ថៃ​នៅ​ចុង​ខែមេសា​នេះ បន្ទាប់​ពី​អាក់ខាន​៤៥​ឆ្នាំ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ចាត់ទុកជា​ប្រវត្តិសាស្ត្រ​ធំ​មួយ​នៃ​ប្រវត្តិ​ផ្លូវដែក​កម្ពុជា​បន្ទាប់​ពី​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ នោះ​គឺ​ប្រមុខ​ដឹកនាំ​កម្ពុជា​និង​ថៃ នឹង​អញ្ជើញ​ជា​អធិបតីភាព​រួម​គ្នា និង​ជិះ​រថភ្លើង​រួម​គ្នា ដើម្បី​បើក​ដំណើរការ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ មេ​សា…

បន្ទាយ​មាន​ជ័យ ៖ ចាត់ទុកជា​ប្រវត្តិសាស្ត្រ​ធំ​មួយ​នៃ​ប្រវត្តិ​ផ្លូវដែក​កម្ពុជា​បន្ទាប់​ពី​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ នោះ​គឺ​ប្រមុខ​ដឹកនាំ​កម្ពុជា​និង​ថៃ នឹង​អញ្ជើញ​ជា​អធិបតីភាព​រួម​គ្នា និង​ជិះ​រថភ្លើង​រួម​គ្នា ដើម្បី​បើក​ដំណើរការ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​។

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក​ស៊ុន ចាន់​ថុ​ល ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា​នេះ​ថា លោក​ទេស​រដ្ឋមន្ត្រី​បាន​ប្រកាស​ហើយ​ថា សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​ថៃ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង ជា​និម្មិតរូប​នូវ​ស្ពាន​ឆ្លងកាត់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​២២ មេ​សា​ខាង​មុខ​នេះ ព្រោះ​កិច្ចព្រមព្រៀង​នៃ​ការ​ភ្ជាប់​ផ្លូវដែក​សម្រាប់​ការ​ដឹក​ជ​ញ្ជួ​ន​រវាង​ប្រទេស​ទាំង​២​បាន​ចប់​សព្វគ្រប់​ហើយ ។

«​អ​ញ្ចឹ​ង​នៅ​ថ្ងៃ​ទី ២២ ខែមេសា ពេល​សម្តេច​នាយ​រដ្ឋមន្ត្រី លោក​អញ្ជើញ​ទៅ​ទទួល​រថ ភ្លើង​ដែល​ផ្តល់​ជូន គឺ​ក្បាលរថភ្លើង​យើង ៤ គ្រឿង​នេះ ពេល​នោះ​ក៏​នឹង​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹក​ជ​ញ្ជួ​ន​ឆ្លងកាត់​ផ្លូវដែក ។ អ​ញ្ចឹ​ង​នាយ​រដ្ឋមន្ត្រី​លោក​ទាំង ២ នឹង​អញ្ជើញ​ជិះ​រថភ្លើង ជា​លើក​ទី​១ ដែល​ឆ្លងកាត់​ទល់ដែន​កម្ពុជា​ហើយ​ក្នុង​រយៈពេល ៤៥ ឆ្នាំ ដើម្បី​ដាក់​ឲ្យ​ដំណើរការ កា​រត​ភ្ជាប់​រវាង​កម្ពុជា​និង​ថៃ​ឡើង​វិញ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លោក​ស៊ុន ចាន់​ថុ​ល ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​ថ្ងៃ​ទី ៨ ខែមេសា​នេះ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​និង​ថៃ នា​ពេល​នេះ​គឺ​ពិតជា​ផ្តល់​នូវ​ប្រយោជន៍​ធំធេង​និង​សំខាន់​ណាស់​ចំពោះ​សេដ្ឋកិច្ចជាតិ របស់​ប្រទេស​ទាំង ២ ដឹក​ទំនិញ​បាន​ច្រើន​ផង និង​កាន់តែ​ពិសេស​ការ​ដឹក​ជ​ញ្ជួ​ន​ផ្លូវដែក​នឹង​ជួយ​កាត់​បន្ថយ​ការ​ខូ​ត​ខាត​ផ្លូវថ្នល់​ផង ។ ហើយ​ប្រជាពលរដ្ឋ​ក៏​អាច​ធ្វើ​ដំណើរ​ពី​បាងកក មក​ប៉ោយ​ប៉ែ​ត ឬ​ពី​ភ្នំពេញ ឬ​ពី​ក្រុងព្រះសីហនុ ទៅ​ដល់​បាងកក ប្រទេស​ថៃ ផង​ដែរ ។ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា​ការ​ជួសជុល​និង​ស្តារ​ផ្លូវដែក​នៅ​តែ​បន្ត​ជា​និច្ច និង​មានគុណ​ភាព ដើម្បី​ឲ្យ​ការ​ដឹក​ជ​ញ្ជួ​ន​ពី​ប្រទេស​ថៃ ទៅ​កាន់​ក្រុងព្រះសីហនុ​ឲ្យ​មានដំណើរ​ការ​រ​លួ​ន​ផង​ដែរ ហើយ​ក៏​នៅ​មាន​តម្រូវការ​ក្បាលរថភ្លើង​និង​ទូរ​រថភ្លើង​ជា​ច្រើន​ទៀត ដូច្នេះ​ក៏​ទាមទារ​ឲ្យ​មានការ​ជួសជុល​ស្ថានីយ៍​ធ្វើ​ដំណើរ​និង​សាងសង់​ឃ្លាំង​ផង
ដែរ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក​វ៉ា​ស៊ី​ម សូ​រិ​យា មាន​ប្រសាសន៍​ថា «​ភាព​ជាក់លាក់​យ៉ាងណា​នៃ​ការ​អញ្ជើញ របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួងការបរទេស ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​គឺ​ប្រទេស​ថៃ​បាន​លើក​សំណូមពរ​យក​ថ្ងៃ​ទី​២២ មេ​សា ។ មានកម្ម​វិធី​ចំនួន​៤​ក្នុង​ចំណោម​៥ ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​អា​អធិបតីភាព​រួម​គ្នា នៅ​ថ្ងៃ​ខាង​មុខ​នេះ​» ។ កម្មវិធី​នោះ​រួម​មាន ទី​១ ការ​ចាក់​បេតុង​ជា​និម្មិតរូប ដើម្បី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ទី​២ ការ​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ទ្វារ​ព្រំដែន ខាង​ភាគី​កម្ពុជា ទី​៣ សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​ជា​សាក្សី នូវ​ការ​បើក​សម្ភោ​ធ​ស្ថានីយ៍​អន្តរជាតិ ស្ថិត​ក្នុង​ទឹកដី​ថៃ ស្ថិត​ក្នុងភូមិ​ក្លង​លឹ​ក ខេត្ត​សា​កែវ តាម​ការ​អញ្ជើញ​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ ទី​៤ ការ​បើក​ឲ្យ​ដំណើរការ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក រវាង​កម្ពុជា​ថៃ និង​ទី​៥ នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ នឹង​អញ្ជើញ​ជិះ​អូ​តូ​រ៉ៃ ពី​ក្លង​លឹ​ក មក​កាន់​ស្ថានីយ៍​ប៉ោយ​ប៉ែ​ត ប្រទេស​កម្ពុជា​។

លោក វ៉ា​ស៊ី​ម សូ​រិ​យា​បាន​បន្ត​ថា «​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​នេះ នឹង​មានការ​ដឹក ជញ្ជូន​អ្នកដំណើរ និង​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ ដោយ​កម្ពុជា​នឹង​យក​ក្បាលរថភ្លើង របស់​ខ្លួន ដើម្បី​អូស​ទូរថភ្លើង​របស់​ថៃ មក​កាន់​រាជធានី​ភ្នំពេញ ។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​របស់​កម្ពុជា មិន​អាច​ធ្វើ​ដំណើរ​បាន​លឿន​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​ផ្លូវដែក​របស់​យើង​មិន​ទាន់​មាន​ភាព​អំណោយផល​» ។ សេដ្ឋវិទូ​កម្ពុជា​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​មាន​សំណួរ​មួយ​សួរ​ថា​តើ​យើង​មាន​ទំនិញ​សំរាប់​ដឹក​ដែរ​ឬ​យ៉ាងណា? ឬ​មាន​តែ​ទំនិញ​ពី​ប្រទេស​គេ​មក​កម្ពុជា? ​។ លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ក​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។
លោក​បន្ត​ថា ការ​រីក​ចម្រើន​និង​វិនិយោគ​លើ​ផ្លូវដែក​ពិតជា​មាន​សារៈសំខាន់ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​» ។

សូម​រម្លឹក​ថា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា​-​វិស័យ​ឯកជន កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ ធ្លាប់​បាន​ស្នើ​សុំ​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ជប៉ុន ថៃ និង វៀតណាម ឲ្យ​ជួយ​ផ្តល់​ក្បាលរថភ្លើង​ចាស់​ៗ​មក​កម្ពុជា ដើម្បី​ឲ្យ​រថភ្លើង​កម្ពុជា អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ