ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុអ្វីគុកPJ បានបញ្ជូននាង​ យិន ម៉ា​ណា ទៅ​​កាន់​មន្ទីរ​ពេទ្យ​រុស្ស៊ីបន្ទាន់នោះ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ចេញ​ពីពន្ធនាគារ​រាជធានី​ភ្នំពេញ(​ប៉េ​ហ្ស៊ី​)បាន​ឲ្យ​ដឹង​ថា ​ខាង​ពន្ធនាគារ​ដោយ​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​សាលា​ដំបូង​រាជធានី​ផង គឺ​បាន​ដឹក​នាង យិ​ន ម៉ា​ណា ដែល​ជាជន​​សង្ស័យ​ក្នុង​ករណី​បើកបរ​​រថយន្ត​បុក​និស្សិតស្រី​​ម្នាក់​ស្លាប់នោះ បញ្ជូននាង​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (ហៅពេទ្យរុស្ស៊ី)…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ចេញ​ពីពន្ធនាគារ​រាជធានី​ភ្នំពេញ(​ប៉េ​ហ្ស៊ី​)បាន​ឲ្យ​ដឹង​ថា ​ខាង​ពន្ធនាគារ​ដោយ​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​សាលា​ដំបូង​រាជធានី​ផង គឺ​បាន​ដឹក​នាង យិ​ន ម៉ា​ណា ដែល​ជាជន​​សង្ស័យ​ក្នុង​ករណី​បើកបរ​​រថយន្ត​បុក​និស្សិតស្រី​​ម្នាក់​ស្លាប់នោះ បញ្ជូននាង​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ត
ភាព​ខ្មែរ​-​សូ​វៀត (ហៅពេទ្យរុស្ស៊ី) ដើម្បី​សង្គ្រោះ​ជាបន្ទាន់ ដោយសារ​សុខភាពធ្វើទុក្ខខ្លាំង កាលពី​​វេលា​ម៉ោង​ប្រមាណ​១២​​ថ្ងៃត្រង់ថ្ងៃ​ទី​៨ មេ​សា ។

​សេចក្តីរាយការណ៍​បន្ត​ថា ការ​​ដែល​ខាង​ពន្ធនាគារ​បញ្ជូន​នាងយិ​ន ម៉ា​ណា ទៅ​កាន់​មន្ទីរពេទ្យ​​​សង្គ្រោះ​បន្ទាន់​នោះ ដោយសារនាង​កើតជំងឺ​ថប់ដង្ហើម ចង់រក​​គាំងបេះដូង​សន្លប់​ម្តង​ៗ ។ ហើយ​ជំងឺ​​នេះ ​កើត​មាន​តាំងពី​នាង យិ​ន ម៉ា​ណា មិន​ទាន់​ចូល​ដេក​ក្នុង​ពន្ធនាគារ​ម្លេះ ។ ប្រភពបន្តថា ជំងឺ​ថប់​ផ្លូវ​ដ​ង្ហើ​​ម​​របស់​នាងយិ​ន ម៉ា​ណា កាល​នៅ​ក្រៅ​ពន្ធនាគារ នាង​ត្រូវប្រើ​ថ្នាំ​ម្យ៉ាង​បាញ់​ចូល​តាម​ច្រមុះ នៅ​ពេល​ពិបាក​ដកដង្ហើម​ម្តងៗ លើស​ពី​នេះ ​គឺ​ត្រូវ​តែ​ប្រើ​អុក​ស៊ីហ្សែន​​ទៀត​ផង ។

​ប្រភពបន្តថា នាងយិ​ន ម៉ា​ណា មាន​អាយុ​១៧​ឆ្នាំ តែ​សុខភាព​មិនសូវ​គ្រប់គ្រាន់​ទេ ចង្វាក់បេះដូង​ខ្សោយ មាន​​អារម្មណ៍​ឆាប់​ភ័យ​ខ្លាច ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​វេជ្ជ​បណ្ឌិតខាង​​ពន្ធនាគារបាន​ប្រាប់​ទៅ​ក្រុម​អនុ​រក្ស ដែល​នាង​មិន​អាច​ខ្វះ​ការ​ព្យាបាល​នោះ​បាន​ឡើយ និង​អាច​បន្ត​ការ​ព្យាបាល​យូ​រ​អង្វែង ។

គួរ​រំលឹកថា ថ្មី​ៗ​នេះ ​លោកយិ​ន ហ្គិ​ច ដែល​ជា​ឪពុក​នាងយិ​ន ម៉ា​ណា បាន​យក​ប្រាក់​ចំនួន​៧០.០០០​ដុល្លារ​អា​មេ​រិ​ក ​ទៅ​ជូន​ដល់​ដៃ​ម្តាយនិស្សិត ​ដែល​រង​គ្រោះ​ដល់​ជីវិត​​​នោះ​រួច​ហើយ​ដែរ តែ​ទឹកប្រាក់​៧​មឺ​ុ​ន​ដុល្លារ​នេះ គ្រាន់​ជា​សំណង​រដ្ឋប្បវេណី​ ទៅ​លើ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ ដូច្នេះ​សំណុំរឿង​នាង យិ​ន ម៉ា​ណា នៅ​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ។ បណ្តឹងអាជ្ញា​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ មិន​ទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ ហើយ​បើ​តាម​នីតិវិធី​កាលណា បើ​ចៅក្រម​ស៊ើបសួរ​បិទ​ការ​ស៊ើបអង្កេត​ហើយ សំណុំរឿង​នោះនិង​ចាត់​ទៅ​ចៅក្រម ឬ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដើម​បើក​សវនាការ​ជំនុំជម្រះ​ទោស ។

គួ​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៩ មីនា លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់លើ​ជន​បង្ក​គឺ​នាង យិ​ន ម៉ា​ណា ជា​ផ្លូវការ​ក្រោម​បទ​.​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​មរណៈភាព​ដល់​អ្នក​ដ៏​ទៃ ។ ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញា​តិ​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ផ្លូវគោក ដោយ​បាន និង​កំណត់​ឲ្យ​ផ្តន្ទាទោស​លើ​ជន​បង្ក ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ។ ​

អត្ថបទសរសេរ ដោយ