ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​សប្បាយ​ទៅ​បាន​ហើយ ប្រណាំង​រទេះគោ​នៅ​កំពង់ស្ពឺ​យើង​ហ្នឹង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត​តំណាង​លោក វ៉ី…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត​តំណាង​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ចូលរួម​ក្នុង​ពិធី​ប្រណាំង​រទេះគោ​ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​រៀបចំ​ដោយ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត សហការ​ជាមួយ ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ និង​សមាគម​ប្រណាំង​រទេះគោ ដែល​ប្រារព្ធ​នៅ​ភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

លោក ស៊ុន មាន​ជ័យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បានអោយ​ដឹង​ថា ព្រិ​ត្ត​ការណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​បំផុស និង​លើក​ស្ទួយ​វិស័យ​វប្បធម៌​អោយ​កាន់តែ​រីក​ចម្រើន​ពី​មហាជន​ទូទៅ​នៅ​ក្ន្ង​ខេត្តកំពង់ស្ពឺ ។ ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​គឺជា​ការ​រំលឹក​ឡើង​វិញ​នូវ​វប្បធម៌​ប្រពៃណី​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​នៃ​ជាតិ​សាសន៍​និង​ប្រជា​ពក​រ្ឋ​ខ្មែរ​យើង​ដែល​មាន​ពី​បុរាណកាល​ដ៏​យូរលង់​តរៀង​មក ។

សូម​បញ្ជាក់​ថា ការ​ប្រណាំង​រទេះគោ​នេះ​មាន​គោ​ចូលរួម​ចំនួន​២៦​នឹម ក្រោយ​បញ្ចប់​ការ​ប្រណាំង​លទ្ធផល​គោ​ធំ​ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ​គោ​ឈ្មោះ អា​ស្រី​មុំ មក​ពី​រាជធានី​ភ្នំពេញ​ដែល​មាន​ម្ចាស់​ឈ្មោះ ចឹក សែ​, ជ័យ​លា​ភី​លេខ​២​បាន​ទៅ​លើ​គោ​ឈ្មោះ ពិភព​ថ្មី ខេត្តកំពង់ស្ពឺ​ដែល​មាន​ម្ចាស់​ឈ្មោះ អូន ឆើត ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​លើ​គោ​ខេត្តកំពង់ស្ពឺ​ឈ្មោះ អា​រីករាយ មាន​ម្ចាស់​ឈ្មោះ អូន រ៉ា ។

ចំណែក​គោ​តូច​ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ​គោ អា​សប្បាយ​រីករាយ មក​ពី​ខេត្តកណ្តាល​មាន​ម្ចាស់​ឈ្មោះ រឹ​ទ្ឋ​, ជ័យ​លា​ភី​លេខ​២​បាន​ទៅ​លើ​គោ​ឈ្មោះ ស្រី​តូច ខេត្តកំពង់ស្ពឺ​ដែល​មាន​ម្ចាស់​ឈ្មោះ ទង និង​ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​លើ​គោ​ឈ្មោះ អា​សេះ ខេត្តកំពង់ស្ពឺ​ដែល​មាន​ម្ចាស់​ឈ្មោះ រ័ក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ