ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! មាន​គ្រប់មុខ​តាំងពី​ថ្នាំ​សម្រើប ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវភេទ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ហាញ​ឱសថ​បុរាណ​ចិន​ជំនួយ​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល​ខុសច្បាប់​រាប់​ពាន់​ប្រអប់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ហាញ​ឱសថ​បុរាណ​ចិន​ជំនួយ​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល​ខុសច្បាប់​រាប់​ពាន់​ប្រអប់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រោយ​ពី​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ឆែកឆេរ​ទី​តាំ​ហាង​លក់​ឱសថ​បុរាណ​ចិន​បី​ទីតាំង​តាម​បណ្តោយ​វិ​ថី​ហ្សា​ល់​ដឺ​ហ្គោ​ល​ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាល​ចុងខែ​មីនា​កន្លង​មកនេះ ។

នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ក្នុង​កិច្ច​ប្រតិ​បត្តិការ​នោះ​ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ គ​.​ប​.​ផ​.​ក បាន​ត្រួតពិនិត្យ និង​ឆែកឆេរ ហើយ​រឹបអូស​បាន​ឱសថ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ​មាន​ជា​អាទិ៍ ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​បង្កើន​អារម្មណ៍​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល (​ថ្នាំ​សម្រើប​) ឱសថ​មិន​បាន​ចុះ​ប​ញ្ញី​ការ គ្មាន​លិខិត​អនុញ្ញាតិ​ឲ្យ​នាំ​ចូល ឱសថ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ឱសថ​ច្រើន​ប្រភេទ​ទៀត​ដែល​ច្បាប់​ហាមឃាត់ ។

ហាង​លក់​ឱសថ​បុរាណ​ចិន​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​មាន ៖ ទីតាំង​ទី​១ ផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ យីហោ អៀ​ក ងួ​ន លក់​ឱសថ​បូរាណ​ចិន សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៦០​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំ​សម្រើប​) ០៩​មុខ ៖ Ye Lang then, ថ្នាំ​លេខ ៦៩, Black Gorilla, 2800Mg, Zegara ពណ៌​បៃតង និង​ព​ត៌​ផ្ទៃមេឃ​, Max Man, ថ្នាំ​គ្រាប់​ពណ៌​លឿង​គ្មាន​ឈ្មោះ​, Jinmaoshiwang និង​The First Classic excited medicine សរុប ២,៥៤៨ ប្រអប់ ។

ទីតាំង​ទី​២ ផ្ទះ​លេខ​១០២ ផ្លូវ​លេខ​២១៧ ភូមិ​១ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ យីហោ ឱសថ​បុរាណ សញ្ញា​ទេវតា សមត្ថកិច្ច​រឹបអូស​បាន ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​២០៧​ប្រភេទ សរុប​៣៣២៧​ប្រអប់ ។

ទីតាំង​ទី​៣​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​២១៧ ភូមិ​១ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ យីហោ ហាង ឡេ​ង ជី ឱសថ​បូរាណ​ចិន សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​១៨៧​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំ​សម្រើប​) ០១​មុខ ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ សរុប ១,៤៦៥ ប្រអប់ ។ សរុប​ទាំង​៣​ទីតាំង សមត្ថកិច្ច​ចម្រុះ របស់ គ​.​ប​.​ផ​.​ក រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៤៥៤​ប្រភេទ សរុប​៧,៣២១​ប្រអប់ ។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ដោយ​មានការ​ឯកភាព​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ផ្អាក​អាជីវកម្ម​ទាំង​៣​ទីតាំង​ជា​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច កំពុង​បន្ត​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ