ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា​សម្រាប់​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំពុង​តែ​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា ដើម្បី​ចូល​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំពុង​តែ​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា ដើម្បី​ចូល​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ក្នុង​ពិធី​សម្ភោ​ធ​ដាក់​សំណើ​រការ​ជា​ផ្លូវការ​អគារ​វិទ្យាសាស្ត្រ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី «​តេ​ជោ​» និង​សមិទ្ធិ​ផល​នានា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ ។

លោក​បន្ត​ថា អគារ​ថ្មី​នេះ​ជា​សមិទ្ធិ​ផល​មួយទៀត​ដែល​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​កំពុង​តែ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​របស់​ខ្លួន និង​បង្ហាញ​យ៉ាង​ច្បាស់​ថា នៅ​ពេល​អនាគត​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា​បាន​កំពុង​តែ​លេច​ចេញ ជា​រូ​បរាង្គ​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ហើយ ដែល​នឹង​ជួយ​បន្ថែម​ជាមួយ និង​ការ​បណ្តុះបណ្តាល​លើក​វិស័យ​នេះ​លើក​តាម​គ្រឹះស្ថានឧត្តមសិក្សា និង​គ្រឹះស្ថាន​ឧត្តម​បណ្តុះបណ្តាល​ផ្សេង​នៅ​ក្នុង​ប្រទេស ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា អគា​វិទ្យាសាស្ត្រ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី «​តេ​ជោ​» ដែល​ដាក់​សម្ភោ​ធ​ឲ្យ​ដំណើរ​នៅ​ថ្ងៃនេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ ។ ជា​ការ​វិនិយោគ​មួយ​ដែល​មាន​សារៈសំខាន់ និង​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ ។ ហើយ​រាជរដ្ឋាភិបាល​នឹង​បន្ត​កសាង​វិស័យ​នេះ​បន្ត​ទៀ តទៅ​តាម​លទ្ធភាព​នៃ​ថវិកាជាតិ ។

លោក​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​នៅ​បរិវេណ​សាកលវិទ្យាល័យ​ពេល​នេះ​មាន​អគារ​ស្ទែ​ម​មួយ ។ ហើយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថា យើង​មាន​សាលា​គំរូ (​ស្ទែ​ម​)​នេះ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ហើយ​អា​ឡូ​វ​នេះ​មាន​១១​សាលា​ហើយ​នៅ​ទូ​ទាំង​ប្រទេស ។ ហើយ​ជា​គោលបំណង​ខ្ញុំ​ចង់​បន្ត ពង្រីក​សាលា​គំរូ និង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​បែប​នេះ​ឲ្យ​បាន​ច្រើន​ជាន​បន្ត​ទៀត ហើយ​មាន ស្តង់ដា​របស់​អគារ​ផ្តល់​នូវ​ផា​សុខភាព និង​ផ្តល់​សម្ភារ​បរិក្ខា​ផ្សេង​ៗ​ទៀត ដោយ​ឲ្យ​សម្រេច បាន​លទ្ធផល​ល្អ និង​ផលិត​បាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នៅ​ក្នុង​វិស័យ​វិទ្យា សាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា​» ។

លោក​ក៏​បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​បង្កើត​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិត​វិទ្យា​ឲ្យ​បាន​ច្រើន​នៅ​តាម​តំបន់​សំខាន់​ៗ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រោះថា គុណភាព​ធនធាន​តទៅ​មុខ​ទៀត គឺជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដែល​កំណត់​នៃ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នីមួយ​ៗ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទៅ​សេដ្ឋកិច្ច​ទាំង​សង្គម​តទៅ​អនាគត ។ ដូច្នេះ​ធនធានមនុស្ស​របស់​កម្ពុជា គឺជា​អាទិភាព​ខ្ពស់​បំផុត​មួយ​ទាំង​នៅ​ក្នុង​នីតិកាល​កន្លង​មក​នឹង​នៅ​អាណត្តិ​បន្ត​ទៀត​ដែល​ធន​ធា​មនុស្ស​នឹង​ក្លាយជា​វិស័យ​អាទិភាព​ដ៏​សំខាន់​បំផុត​របស់​រាជរដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​សកល​វិទ្យាល័យ​ត្រូវធ្វើ​ឲ្យ​អស់​លទ្ធភាព​ដូច​ជា ការ​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ការ​លម្អ​កម្ម​វិទ្យា​សិក្សា​ផ្នែក​បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យាល័យ​ឲ្យ​មាន​លក្ខ​ខណៈ​ជាក់ស្តែង​ឲ្យ​ស្រប​តាម​ការ​ប្រែប្រួល​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់ និង​ជាស​កល ។ ជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ​អន្ត​វិស័យ​ផ្នែក​សង្គម និង​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ភាព​ជា​ដៃគូ​ឧស្សាហកម្ម​ឲ្យ​កាន់តែ​រឹង​មាំ និង​ទម្រង់​ច្រើន​សំបូរ​បែប ។

លោក​បញ្ជាក់​ថា «​យើង​ចង់បាន​ឲ្យ​មានការ​ស្រាវជ្រាវ​ផ្នែក​វិស័យ​បច្ចេកវិទ្យា​នេះ​មិនមែន​ត្រឹមតែ​បម្រើ​ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ចង់បាន​ការ​សិក្សា ស្រាវជ្រាវ​នេះ​ក្លាយជា​ឧ​បក​ណ៍​ជាក់ស្តែង​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ដោះស្រាយ បញ្ហា​នានា​នៅ​ក្នុង​សេដ្ឋកិច្ច និង​សង្គម​ជាតិ​» ។ ចំណែក​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើក ឡើង​ថា ក្រសួង​អប់រំ​បាន​កំពុង​តែ​ខិតខំ​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ដែល​ការ​អប់រំ​នេះ​មិន​សំដៅ​ទៅ​លើ​ការ​កែសម្រួល​ប្រព័ន្ធ​ប្រឡង​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​កែ​អប់រំ​ចាប់ពី​កុមារ​តូច​មក ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​អប់រំ​នេះ​ដើម្បី​ឲ្យ​ធនធានមនុស្ស​របស់​កម្ពុជា​ត្រៀមខ្លួន​យ៉ាង​ល្អ​ដោយ​បណ្តុះ​ទាំង​សម្បទា បំ​និ​ន​សម្បទា និង​ចរិយា​សម្បទា ដែល​ជា​គន្លឹះ​សម្រាប់​ការ​ចូល រួម​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​ជា​ផ្នែក​សំខាន់​ក្នុង​វិស័យ​បដិវត្ត​ឧស្សាហកម្ម​របស់​យុទ្ធ​សា​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​នេះ ។ លោក​រដ្ឋ​ម​ន្ថែ​ម​ថា ជា​ពិសេស​នោះ គឺ​វិស័យ​អេ​ឡិច​ត្រូ​និ​ច និង​វិស័យ​កសិឧស្សាហកម្ម ដោយសារ​តែ​នៅ​ពេល​អនាគត​កម្ពុជា​ត្រូវ​ប្រែក្លាយ​ពី​វិស័យ​កសិកម្ម​ទៅ​ជា​វិស័យ​កសិឧស្សាហកម្ម​តាម​រយៈ​ការ​ប្រែក្លាយ​កសិផល​ដែល​ដាំ​ដុះ​នៅ​ក្នុងស្រុក ឲ្យ​ក្លាយជា​ផលិតផល​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ