ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរលួយខ្លួនឯង ពេលគាត់ជក់បារីបង្ហុយ​​កំពុង​​​​ចាក់សាំង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លួន​រង​របួសធ្ងន់ដោយសារ​ជក់បារី​ នៅ​ពេល​ចាក់​ផ្ទេរ​សាំង​ចូល​ប៊ីដុង កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា​កន្លង​ទៅ នៅ​កសិដ្ឋាន​មួយ​កន្លែងក្នុង​ក្រុមហ៊ុន​ភឿ​ក​វ៉ា​កំពង់ធំ​អភិ​វឌ្ឍន៍​កៅស៊ូ ស្ថិត​ក្នុងភូមិ​បឹង​ល្វា ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លួន​រង​របួសធ្ងន់ដោយសារ​ជក់បារី​ នៅ​ពេល​ចាក់​ផ្ទេរ​សាំង​ចូល​ប៊ីដុង កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា​កន្លង​ទៅ នៅ​កសិដ្ឋាន​មួយ​កន្លែងក្នុង​ក្រុមហ៊ុន​ភឿ​ក​វ៉ា​កំពង់ធំ​អភិ​វឌ្ឍន៍​កៅស៊ូ ស្ថិត​ក្នុងភូមិ​បឹង​ល្វា ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ។

មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផេង ចាន់ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ។ បើ​តាម​កូនស្រី​ឈ្មោះ ចាន់ ដា​លី អាយុ​១០​ឆ្នាំ និង​ឈ្មោះ ចាន់ ស្រី​និ​ច អាយុ​៨​ឆ្នាំ និ​ថា មុន​ពេល​កើតហេតុ​ឪពុក​នាង​កំពុង​ជក់បារី ហើយ​យក​ប៊ីដុង​ចំណុះ​៣០​លី​ត្រមក​ចាក់​សាំង​ផ្ទេរ​ចូល​ទៅ​ក្នុង​ប៊ីដុង​ចំណុះ​៥​លី​ត្រ​នៅ​ពីមុខ​ផ្ទះ​ស្នាក់​នៅ ។

ខណៈ​កំពុង​ចាក់​សាំង​ផ្ទេរ​នោះ ស្រាប់តែ​ភ្លើង​បារី​ឆាបឆេះ​ប្រេងសាំង​ស្រោច​មក​លើ​ខ្លួនប្រាណ​ឪពុក​នាង បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន​រង​របួសធ្ងន់​។ ពេល​នោះ ពួក​នាង​និង​អ្នក​ជិតខាង​បាន​ស្រែកហៅ​គេ​ឲ្យ​ជួយ និង​បាន​កម្មករ​ជា​ច្រើន​នាក់​ដែល​កំពុង​រៀន​ចៀរ​ជ័រកៅស៊ូ​នៅ​មុខ​ផ្ទះ​មក​ជួយ ពន្លត់ភ្លើង ។ ទោះជា​យ៉ាងណា ឪពុក​នាង​ត្រូវភ្លើង​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ ស្រែក​ននៀល​ដី​យ៉ាង​អាណោចអាធ័ម​បំផុត ។

បន្ទាប់​មក ក្រុមហ៊ុន​បាន​យក​រថយន្ត​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ហើយសមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ប៊ីដុង​ចំនួន​២​មាន​ស្នាម​ឆេះ​នៅ​មុខ​ផ្ទះ គឺ​ពិតជា​ភ្លើង​ឆេះខ្លួនឯង ពុំ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ផ្សេង​ទៀត​ឡើយ ដោយសារ​មានការ​ធ្វេសប្រហែស ។ នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ជក់បារី មិន​ត្រូវ​ទៅ​ចាក់​ផ្ទេរ​សាំង ឬ​ក៏​បោះ​កន្ទុយបារី​ផ្ដេសផ្ដាស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ