ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​មែន​…​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ រត់​ហៅ​ម៉ែ​ហៅ​ឪ​មក​ជួយ​វិញ

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​៖ យុវជន​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន បានសម្រេចធ្វើ​អត្តឃាត​ដោយ​យក​កូនកាំបិតមក​ចាក់​ទម្លាយ​ពោះ​ខ្លួនឯង​ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មកក្រៅយ៉ាងរន្ធត់ ប៉ុន្តែ​គាត់​​មិន​​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ព្រោះ​បាន​នាំ​ទៅ​​​សង្គ្រោះ​ទាន់​ពេល​ ។​ ​ហេតុការណ៍នេះ កើត​ឡើង​កាលពី​យប់​ថ្ងៃ​កើតហេតុ​ទី​៨ មេ​សា…

​ខេត្តក្រចេះ​៖ យុវជន​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន បានសម្រេចធ្វើ​អត្តឃាត​ដោយ​យក​កូនកាំបិតមក​ចាក់​ទម្លាយ​ពោះ​ខ្លួនឯង​ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មកក្រៅយ៉ាងរន្ធត់ ប៉ុន្តែ​គាត់​​មិន​​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ព្រោះ​បាន​នាំ​ទៅ​​​សង្គ្រោះ​ទាន់​ពេល​ ។​ ​ហេតុការណ៍នេះ កើត​ឡើង​កាលពី​យប់​ថ្ងៃ​កើតហេតុ​ទី​៨ មេ​សា ស្ថិតនៅចំណុច​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ។

សេចក្តីរាយការណ៍បន្តថា​ ​យុវជនរូបរងគ្រោះរូបនេះ ត្រូវ​​នគរបាល​រដ្ឋបាល​មូលដ្ឋាន​បានប្រាប់​ថា គឺជា​មុខសញ្ញា​ធ្លាប់​ញៀនថ្នាំ ​ហើយ​ទើបតែ​ចេញ​មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ផងដែរ ។ ជន​នេះ​មាន​ឈ្មោះឃាន សុធា​រៈ អាយុ២៤​ឆ្នាំ មានទីលំនៅក្នុងចំណុចកើតហេតុ ​។​

ប្រភពបន្តថា មុនពេលកើតហេតុ ជន​នេះ​បាន​សំងំ​ក្នុង​បន្ទប់​ខាងលើផ្ទះ ដោយ​​មិន​ចេញ​ទៅ​ណា​​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ​​។ បន្ទាប់​ពីគាត់​​ធ្វើ​សកម្មភាព​ចាក់​ធ្លាយ​ពោះខ្លួនឯង​​ ក៏​បាន​ដើរ​ក្តោប​ពោះវៀន​ចេញ​មក​ក្រៅ​បន្ទប់​ស្រែកហៅ​​ឱ្យ​ឱ​ពុក​ម្តាយ​​​ជួយ​ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។​

​នគរបាល​មូលដ្ឋាន​​បានប្រាប់​ទៀត​​ថា យុវជន​រូប​នេះ​ ជា​កូនប្រុស​ទោល​ក្នុង​គ្រួសារ​មួយ​​ហើយក៏​ជា​មុខ​សញ្ញា​ញៀន​ថ្នាំ​ញៀន​ធ្ងន់ធ្ងរបំផុត ​។ កន្លង​មក ​រូបគេ​តែងតែ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​រករឿង​ឱ​ពុក​ម្តាយ ​។​ ​គួរកត់សម្គាល់ថា ​ក្នុងពេលចាក់​ពោះ​ធ្លាយ​ពោះវៀន​ខ្លួនឯង​បែប​នេះ ជន​រង​គ្រោះហាក់​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​ក្រុម​គ្រួសារ​នោះ​ ព្រោះប្រហែលគាត់ជាមនុស្ស​ដែលអស់កែហើយ?

អត្ថបទសរសេរ ដោយ