ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​បំបាត់​​​ក្លិប​កម្សាន្ត​​និង​​កន្លែង​​បូជា​សព​នៅ​ជិត​សាលា​រៀន​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃ​បានប្រកាស​ថា នឹង​លុប​បំបាត់​ក្លិប​កម្សាន្ដ និង​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស-និស្សិត ។ ក្នុង​ឱកាស​អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត កាលពី​ថ្ងៃ​ទី​៨ ខែមេសា…

ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃ​បានប្រកាស​ថា នឹង​លុប​បំបាត់​ក្លិប​កម្សាន្ដ និង​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស-និស្សិត ។ ក្នុង​ឱកាស​អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត កាលពី​ថ្ងៃ​ទី​៨ ខែមេសា សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃមាន​ប្រសាសន៍​ថា គម្រោង​លុប​បំបាត់​ក្លិប​កម្សាន្ត និងកន្លែង​​បូជា​សព​នៅ​ជិត​សាលារៀន​នេះ គឺ​ធ្វើ​ឡើងតាម​ការ​ចង្អុលបង្ហាញ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាមឃាត់​ការ​ដាក់​ក្លិប​កម្សាន្ដ​ជិត​សាលារៀន ។

សម្ដេច​ក្រឡាហោម​បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ដាក់​ក្លិប​កម្សាន្ដ និង​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន​នេះ ក្នុង​គោលបំណង​មិន​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​សិស្សានុសិស្ស​ក្នុង​ពេល​សិក្សា ខណៈ​ការ​សេព​និង​ចរា​ចរណ៍​គ្រឿងញៀន​ច្រើន​លាក់ខ្លួន​ក្នុង​ក្លិប​កម្សាន្ត ។

សម្តេច​ក្រឡាហោម​ថ្លែង​ទៀត​ថា តាមពិសោធន៍​​កន្លង​ទៅ​គឺថា និស្សិត​នៅ​មហា​វិទ្យាល័យ​ច្បាប់​បឹង​ត្របែក រ៉ក់​ដែល​ជា​ក្លិប​កម្សាន្ដរហូត​មក​ដល់​ពេល​នេះ​យើង​បាន​ដោះស្រាយ​ដោយ​បិទ​ហើយ ។ កន្លែង​ប៉ាឆា​បូជាសព​មិន​ឲ្យ​មាន​ជិត​សាលា​ទេ ក្មេង​មាន​អារម្មណ៍​ភ័យ​ខ្លាច​សម្រាប់​ការ​រៀនសូត្រ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បន្ត​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បង្កើត​បន្ទប់​ពិសេស​មួយ​ដើម្បី​បញ្ចាំង​វី​ដេ​អូ​ស្ដី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ