ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ក្មេង​ស្រី​ទើប​៣​ឆ្នាំ​សោះ​ហ៊ាន​ធ្វើបាប​យ៉ាង​សាហា.វ​បែប​នេះ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី 8 ខែមេសា ឆ្នាំ 2019 ពី​បទ​ប្រើ​អំពើ​ហិង្សា​ចាប់​បោក​ក្មួយ​ស្រី​អាយុ​3​ឆ្នាំ​នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នៅ​ចំណុច​ភូមិ​អូរ​សណ្តាន់…

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី 8 ខែមេសា ឆ្នាំ 2019 ពី​បទ​ប្រើ​អំពើ​ហិង្សា​ចាប់​បោក​ក្មួយ​ស្រី​អាយុ​3​ឆ្នាំ​នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នៅ​ចំណុច​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ថេ​ត ថា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​កុមារី​រង​គ្រោះ​ឈ្មោះ​រ័​ត្ន ស៊ីវ អុី អាយុ​3​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ខឹង​ក្មេង​ស្រី​ស្រែក​ឡូឡា ក៏​បាន​ចាប់​ជើង​ក្មេង​ស្រី​ដែល​ត្រូវជា​ក្មួយបង្កើត​បោក​នឹង​សសរផ្ទះ រួច​យក​ដំបង​វាយ​ពីលើ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។ ភ្លាម​ៗ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ចូល​ទៅ​ជួយ​ឃាត់ និង​ចាប់​ជន​ដៃដល់​បញ្ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​ធ្លាប់​ញៀន​ថ្នាំ ហើយ​ត្រូវ​បាន​ឪពុក​ម្ដាយ​បញ្ជូន​ទៅ​មណ្ឌល​​កែប្រែ​មួយ​រយៈ ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​ជនសង្ស័យ​មាន​សតិ​មិនល្អ​។ ទោះបីជា​យ៉ាងនេះ​ក្តី​តុលា​​ការ​ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច​ហើយ ក៏​សម្រេច​ឃុំខ្លួន​ជន​ដៃដល់​ដាក់​ពន្ធនាគារ​តាម​ផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ