ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​​ធ្វើ​អ្វី​ខុសកុំ​ខ្លាច​អី​…​គ្រាន់ជិះ​ម៉ូតូ​ឃើញ​ភ្លាម រត់​ភ្លែត នរណា​មិន​សង្ស័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៦​នាក់​ជិះ​ម៉ូតូ​ឃើញ​សមត្ថកិច្ច​ល្បាត​ភ័យ​ជិះ​រត់គេច ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់​ខ្លួន​បាន​៦​នាក់​យក​ទៅ​សាកសួរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​រោងចក្រ​៣​ជាន់ ផ្លូវ​ខ្យូ​អឹ​ម​អាយ…

រាជធានី​ភ្នំពេញ ៖ យុវជន​៦​នាក់​ជិះ​ម៉ូតូ​ឃើញ​សមត្ថកិច្ច​ល្បាត​ភ័យ​ជិះ​រត់គេច ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់​ខ្លួន​បាន​៦​នាក់​យក​ទៅ​សាកសួរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​រោងចក្រ​៣​ជាន់ ផ្លូវ​ខ្យូ​អឹ​ម​អាយ (QMI) ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ ទូច ស​ម្ភ​ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ម្តុំ ផ្សារ​ដី​ហុយ ២-​ឈ្មោះ រ៉េ​ត សុធា​រាជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​ម្ហូប ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ៣-​ឈ្មោះ ឈុត សិទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

៤-​ឈ្មោះ រាម វ​ណ្ណះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មើល​ការ​ខុស​ត្រូវ​នៅ​តាប​បី​យ៉ា ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ៥-​ឈ្មោះ រាម វ​ណ្ណេ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​លក់​បង្អែម ស្នាក់​នៅ​ភូមិ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និង​៦-​ឈ្មោះ ស្រ៊ុ​ន វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ដឹក​អេ​ត​ចាយ​លក់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ចំណែក​ម៉ូតូ​ដែល​សមត្ថកិច្ច​ឃាត់ ១-​ម៉ាក សង់​បិ​ច ពណ៌​ខ្មៅ ស៊េរី​២០១២ បិទ​តែម​ស៊េរី ២០១៩ ពាក់​ស្លាក​លេខ 1BT -2916 ២-​ម៉ាក សង់​បិ​ច ពណ៌​ខ្មៅ ស៊េរី​២០១២ បិទ​តែម ស៊េរី​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-8271 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BG- 1468 ។

តាម​ប្រភព​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយ​ថា នៅ​មុន​កើតហេតុ គាត់​បាន​ល្បាត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​៦​នាក់​នោះ គឺ​ឃើញ​សមត្ថកិច្ច​ល្បាត​ភ្លាម នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច ហើយ​នៅ​ពេល​នោះ​ដែរ សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ឃាត់​ជនសង្ស័យ​ទាំង​៦​នាក់​ឆែកឆេ​ម៉ូតូ តែ​ពុំ​មាន​អ្វី​គត់​សម្គាល់ ឬ​សង្ស័យ​អ្វី​នោះ​ឡើយ ហើយ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ភ្លាម​ផង​ដែរ​។

ក្រោយមក​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ត្រូវ​បាន​យុវជន​មួយ​ក្រុម​បាន​ដេញ​វាយ​ពួក​គាត់​ដោយ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង​ចេញពី​ម្ដុំ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្បែរ​រោងចក្រ​ស្បែកជើង បន្ទាប់​មក​គាត់​នាំ​គ្នា​រត់​ចេញពី​កន្លែង​កើតហេតុ ហើយ​មក​ផ្លូវ​ខ្យូ​អឹ​ម​អយ​(QMI) បម្រុង​ចូល​ទិញ​បង្អែម និង​បាយ​ហូប ក៏​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ល្បាត ពួក​គាត់​ភ័យ​ក៏​នាំ​គ្នា​រត់​ហើយ សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​រួច​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ ក្នុង​នោះ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើ​សាវតា​ជាតិ និង​ឱ្យ​អាណាព្យាបាល​មក​ធានា​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ចំណែក​៣​នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​សិន និង​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ