ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី៦ មេសា កន្លងមកថា លោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak របស់ប្រទេសថៃបានបញ្ជាដល់ភ្នាក់ងារក្នុងវិស័យទេសចរណ៍ឲ្យស្វែងរកវិធីក្នុងការទាក់ទាញភ្ញៀវទេសចរថ្នាក់ខ្ពស់មកពីប្រទេសចិននិងឥណ្ឌាដើម្បីជំរុញដល់សេដ្ឋកិច្ចក្នុងកំឡុងពេលផ្ទេរអំណាចរដ្ឋាភិបាល ។
បន្ទាប់ពីកិច្ចប្រជុំជានួយនឹងមន្ត្រីអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកឧប្បនាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលនឹងព្យាយាមស្នើសុំការអនុញ្ញាតពីទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ៍ដើម្បីព្យាពេលការមិនយកថ្លៃទិដ្ឋាការពីភ្ញៀវទេសចរដែលមកពីប្រទេសចំនួន ២១ ដែលក្នុងនោះរួមមានប្រទេសចិននិងឥណ្ឌាផងដែររហូតដល់ចុងខែតុលា ។ ទិដ្ឋាការដែលអាចចូលមកកាន់ប្រទេសជាច្រើនដងក៏ត្រូវបានស្នើសម្រាប់ប្រទេសមួយចំនួនដែរដូចជាប្រទេសចិនដែលជាទីផ្សារធំជាងគេរបស់ប្រទេសថៃជាដើម ។
ការពន្យាពេលប្រមាណ៦ខែទៀតនេះមានគោលដៅរក្សាចលនាពីទីផ្សារប្រទេសចិន និងទាញអត្ថប្រយោជន៍ពីប្រជាជនចិនដែលធ្វើដំណើរទៅកាន់បរទេសក្នុងកំឡុងពេលបុណ្យប្រពៃណីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ខែតុលាខាងមុខនេះ ។

កាលពីឆ្នាំមុន ប្រទេសថៃទទួលភ្ញៀវទេសចរចិនប្រមាណ ១០.៥លាននាក់ ហើយចំនួននេះអាចនឹងកើនដល់ប្រមាណពី១១.៦លានទៅ ១២លាននាក់ឯណោះក្នុងឆ្នាំនេះ ។ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងតែអន់ថយ ខណៈដែលប្រទេសថៃមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ លោក Somkid បានបន្ថែមថាក្រសួងទេសចរណ៍និងកីឡា រួមជាមួយនឹង TAT នឹងចាប់ផ្តើមចេញគម្រោងបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរដែលអាចនឹងសម្រេចបាននៅខែក្រោយ។
ដើម្បីទាក់ទាញភ្ញៀវទេសចរថ្នាក់កណ្តាលមកពីប្រទេសចិន លោក Somkid បានបន្តថា TAT គួរតែបន្តសហការជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនដូចជា Spring Airlines ដើម្បីនាំយកភ្ញៀវទេសចរបន្ថែមពីប្រទេសចិនដីគោក ។ ការចាប់ដៃគូនឹងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដូជជា Ant Financial ឬ Alipay នឹងអនុញ្ញាតឲ្យ TAT តភ្ជាប់និងទាក់ទាញអ្នកដំណើរជនជាតិចិនវ័យក្មេងដែលមានអំណាចទឹកប្រាក់ខ្លាំងផងដែរ ៕
ចែករំលែកព័តមាននេះ