ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ពលរដ្ឋ​២​ស្រុក​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​អស់​ជា​ច្រើន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មាន​ភ្លៀង​ស្រិច​ៗ និង​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ សរុប​៤៧​ខ្នង និង​កុ​ដ្ឋ​លោក​១​ខ្នង ។ ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មាន​ភ្លៀង​ស្រិច​ៗ និង​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ សរុប​៤៧​ខ្នង និង​កុ​ដ្ឋ​លោក​១​ខ្នង ។ ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា​នេះ ២​ស្រុក​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ គឺ​ស្រុក​មង្គល​បូ​រី​ខូចខាត​ផ្ទះ​១៣​ខ្នង កុ​ដ្ឋ​លោក​១​ខ្នង និង​ស្រុក​ម៉ា​ឡៃ​ខូចខាត​ផ្ទះ​៣៤​ខ្នង ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល ស្រុក​មង្គល​បូ​រី និង​ស្រុក​ម៉ា​ឡៃ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ ។

លោក​វរសេនីយឯក ស៊ិ​ន ណា​រ៉ា​ក់ អធិកា​នគរបាល​ស្រុក​មង្គល​បូ​រី​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ មាន​ដួល​រលំ និង​របើក​ដំបូល​ស័ង្កសី នៅ​ភូមិ​ហ៊ុ​ប​ប្ញ​ស្សី ឃុំ​សឿ ស្រុក​មង្គល​បូ​រី​ចំនួន​១៣​ខ្នង និង​កុ​ដ្ឋ​លោក​១​ខ្នង ។

ចំណែក​នៅ​ស្រុក​ម៉ា​ឡៃ​លោក​វរសេនីយឯក​បេន សំអាត អធិការ​នគរបាល​ស្រុក​ក៏​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុងភូមិ​ស្រះ​ភ្លោះ ភូមិ​ខ្ជាយ​បល្ល័ង្ក ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ក៏​មាន​ខ្យល់​កន្ត្រាក់​ផង​ដែរ នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ ដែល​បង្ក​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដូច​ជា របើក​ដំបូល និង​ដួល​រលំ​ចំនួន​៣៤​ខ្នង ។

ក្រោយ​ពី​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ទាំង​២​ស្រុក គឺ​ស្រុក​ម៉ា​ឡៃ និង​ស្រុក​មង្គល​បូ​រី នៅ​ព្រឹក ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ និង​កម្លាំងយោធា ទាំង​២​ស្រុក បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​រុះរើ​ផ្ទះ​រង​ការ​ខូចខាត និង​បាន​ជួសជុល កសាង​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះជា​បន្តបន្ទាប់​នោះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា លើក​ទី​៣​នោះ​ហើយ​ដែល​បន្ទាយ​មាន​ជ័យ​នា​ដើមឆ្នាំ​២០១៩ បាន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បង្ក​ការ​ខូចខាត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង និង​សាលារៀន​កុ​ដ្ឋ​លោក មួយ​ចំនួន​ផង​ដែរ ។ តែ​ពុំ​មាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ