តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi បានរកគ្រាប់បាល់ស្មើនឹងដៃគូប្រកួតនៅក្លិបសេះបង្កង់ Cristiano Ronaldo ក្រោយពីឈ្នះ Atletico Madrid កាលពីសប្តាហ៍មុន ។
ការបានគ្រាប់បាល់ស្មើនឹង Ronaldo គឺ Messi ប្រើចំនួនប្រកួតតិចជាង Ronaldo ដោយប្រកួតត្រឹមតែ៦៧៧ដងប៉ុណ្ណោះ ជាមួយនឹងគ្រាប់បាល់ចំនួន៥៩៥គ្រាប់សម្រាប់ Barcelona ស្មើនឹង Ronaldo ។ រីឯ Ronaldo វិញ ទម្រាំតែបានគ្រាប់បាល់ប៉ុននេះគឺត្រូវប្រកួតលើស Messi ១១៧ ដង ។

យោងតាមសារព័ត៌មាន Transfermarkt បានឱ្យដឹងថា កីឡាករជនជាតិព័រទុយហ្កាល់រូបនេះ នៅត្រឹងត្រឹម ៥៩៥គ្រាប់ ជាមួយនឹងការប្រកួត ៧៩៤ដង ។ ចំនួនគ្រាប់ទាំងនេះរបស់ Ronaldo ត្រូវបានចែកចេញជាបីផ្នែក ទៅតាមក្លិបនីមួយៗ ដែលគេធ្លាប់លេង ។ ១១៨គ្រាប់គឺសម្រាប់ពេលគេលេងនៅ Manchester United ៤៥០គ្រាប់ពេលគេលេងនៅ Real Madrid និង ២៤គ្រាប់ពេលកំពុងលេងនៅ Juventus ៕
ចែករំលែកព័តមាននេះ