ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ Ronaldo ធ្លាប់​ឈរ​ស្រាត​នៅ​មុខ​កញ្ចក់​ហើយ​ថែម​ទាំង​និយាយ​ថា​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo ត្រូវ​បាន​គេ​បង្ហើប​ថា ខ្លួន​ធ្លាប់​ឈរ​ស្រាត​នៅ​មុខ​កញ្ចក់​ឆ្លុះ ហើយ​សរសើរ​ខ្លួនឯង…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo ត្រូវ​បាន​គេ​បង្ហើប​ថា ខ្លួន​ធ្លាប់​ឈរ​ស្រាត​នៅ​មុខ​កញ្ចក់​ឆ្លុះ ហើយ​សរសើរ​ខ្លួនឯង ។

តាម​សារព័ត៌មាន Business Insider បានឱ្យ​ដឹង​ថា កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ចំណាយពេល​៨​ម៉ោង​សម្រាប់​ការ​គេង និង តែងតែ​ហាត់​ក្បាលពោះ​ជា​រៀង​រាល់​ព្រឹក​មុន​ពេល​ហូប​អាហារ និង​ផឹក​ទឹកជា​ច្រើន​ដូច​កីឡាករ​ដទៃ​ទៀត​ដែរ ។

អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Peter Crouch បាន​បង្ហើប​ថា Rio Ferdinand ធ្លាប់​ប្រាប់​លោក​ពី​រឿង​របស់ Ronaldo ដែល​ដក់​ជាប់​នៅ​ក្នុង​ការ​ចង​ចាំ​របស់​គេ ។

លោក Crouch ប្រាប់​សារព័ត៌មាន Daily Mail ថា ៖«Rio Ferdinand ប្រាប់​ពួក​យើង​ពី​រឿង​របស់ Ronaldo ថា គេ​បាន​ឈរ​ស្រាត​នៅ​មុខ​កញ្ចក់ ហើយ​យកដៃ​ចូក​សក់ រួច​និយាយ​ថា «Wow! ខ្ញុំ​ពិតជា​សង្ហា​មែន​»​។ នៅ​ពេល​មាន​នរណា​ម្នាក់​ថា Messi ខ្លាំង​ជាង Ronaldo គេ​បាន​តប​ថា ត្រូវ​ហើយ តែ Messi មិន​សង្ហា​អ៊ីចឹង​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Wayne Rooney ដែល​ធ្លាប់​លេង​បាល់​ជាមួយនឹង Ronaldo ក៏​ធ្លាប់​និយាយ​ដូចនេះ​ដែរ ។ គេ​ថា Ronaldo តែង​មើល​ខ្លួនឯង​ក្នុង​កញ្ចក់​រាល់ពេល​ត្រូវ​លើកទឹកចិត្ត​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ