ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ម៉ាស៊ីនភ្លើង​ធ្លាក់​ចុះ រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​ថាមពល​អគ្គិសនី​ចំនួន​៣​កន្លែង​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ដំណោះស្រាយ​សម្រាប់​ពេល​អនាគត​នៃ​ការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​នោះ រ​ដ្ឋា​ភិល​បាល​កម្ពុជា​ថ្មី​ៗ​នេះ បាន​សម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ធ្វើការ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២ កន្លែង​នៅ​ពោធិ៍សាត់​១​កន្លែង ដែល​មានកំ​លាំង​អានុភាព​៦០MW…

រាជធានី​ភ្នំពេញ ៖ ជា​ដំណោះស្រាយ​សម្រាប់​ពេល​អនាគត​នៃ​ការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​នោះ រ​ដ្ឋា​ភិល​បាល​កម្ពុជា​ថ្មី​ៗ​នេះ បាន​សម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ធ្វើការ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២ កន្លែង​នៅ​ពោធិ៍សាត់​១​កន្លែង ដែល​មានកំ​លាំង​អានុភាព​៦០MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង​៦០MW ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។

យ៉ាងណាមិញ ម្ចាស់​ហាង​លក់​ម៉ាស៊ីនភ្លើង​មួយ​កន្លែង​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ម៉ាស៊ីនភ្លើង​ហាក់​ឆ្អែត​បន្តិច ដោយសារ​តែ​ការ​លក់​មានការ​ថយ​ចុះ​រយៈពេល ១​ស​ប្តា​ហ៍​នេះ ។ «​ម៉ាស៊ីនភ្លើង​គឺ​យើង​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​ហាង​យើងខ្ញុំ​ជា​ហាង​បោះ​ដុំ អ​ញ្ចឹ​ង​ខ្ញុំ​អាច​និយាយ​បាន​ថា​ក្នុង​ស​ប្តា​ហ៍​នេះ​ការ​កម្ម​ង់​ទិញ​ម៉ាស៊ីនភ្លើង​ខ្នាត​តូច​លក្ខណៈ​គ្រួសារ​មានការ​ធ្លាក់​ចុះ »​។ នេះ​ការ​លើក​ឡើង​របស់​លោក ប៊ុ​ន ហុ​ក ម្ចាស់​ហាង​បោះ​ដុំ​ម៉ាស៊ីនភ្លើង ។ យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ប្រកាស​សម្រេច​ឈប់​ទិញ ឬ​ជួល​កប៉ាល់​ថាមពលអគ្គីសនី​ពី​តួរ​គី​ផង​ដែរ ។

ផ្ទុយ​ទៅ​វិញ បើ​យោង​តាម​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ៥ ខែមេសា ឆ្នាំ ២០១៩ នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​បាន​ឲ្យ​ដឹង​ថា វិស័យ​អគ្គិសនី​ថ្មី​ចំនួន​២​ទី​១ គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី ស្ទឹង​ពោធិ៍សាត់​១​អានុភាព​៨០​មេ​ហ្កា​វ៉ា​ត នៅ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​២៣១,១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទី​២ គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២ កន្លែង​នៅ​ពោធិ៍សាត់​១​កន្លែង ៦០MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង​៦០MW ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។

យោង​តាម​ការ​ចេញផ្សាយ​ព៌​ត​មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១​គម្រោង​នេះ គឺជា​គម្រោង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចូល ក្នុង​ផែនការមេ​អភិវឌ្ឍន​វិស័យ​អគ្គិសនី ដែល​ត្រូវ​ដាក់​ឲ្យ​ដំនើរការ​នៅ​ឆ្នាំ​២០២៣ និង​សាងសង់​ដោយ​ក្រុមហ៊ុន SPHP(Cambodia) Co.,Ltd ។ គំរោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់ព្រម​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ដោយ​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​KTC Cable Co.,Ltd ដែល​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន​SPHP(Cambodia)Co.,Ltd ដើម្បី​សំរួល​ដល់​ការ​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​វិនិយោគ តាម​រយៈ​សេចក្តីជូនដំណឹង​លេខ ៧៤១ ស​ជ​ណ​.​ឧស ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។

យោង​តាម​សេចក្តី​ប្រកាស​ព៌​ត​មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​វិនិយោគ​។ ខ្លឹមសារ​គោល​ដែល​គណៈកម្មការ​អន្តរក្រសួង និង​ភាគី​ក្រុមហ៊ុន​បាន​ចរចា និង​ព្រមព្រៀង​គ្នា​សម្រាប់​ការ​វិនិយោគ​គម្រោង​នេះ មាន​ដូច​ជា ទី​១ រូបភាព​វិនិយោគ​សាងសង់​-​ដំណើរការ​-​ផេ្ទ​រ​(BOT) ទី​២ ទុន​វិនិយោគ​សរុប​២៣១,១០​លាន​ដុល្លារ​អា​មេ​រិ​ក​ទី​៣ ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួម​មាន​៖ ទំនប់​ទឹក បំពង់​បង្ហូរទឹក​ផ្លូវថ្នល់ សា្ថ​នី​យ​វា​រី អគ្គិសនី​អានុភាព​៨០MW ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​២៣០​គីឡូវ៉ុល ប្រវែង​៥​គីឡូម៉ែត្រ ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទៅ​ភ្ជាប់​ជាមួយ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​២៣០ គីឡូវ៉ុល​ដែល​មាន​ស្រាប់​ពី​អនុ​ស្ថានីយ​អូរ​សោម ទៅ​អនុ​ស្ថានីយ​ពោធិ៍សាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់បន្សំ​ដ៏​ទៃ​ទៀត​។ ទី​៤ រយៈពេល​សម្បទាន ៣៩​ឆ្នាំ ក្នុង​នោះ ៤​ឆ្នាំ សម្រាប់​ការ​សាងសង់ និង​៣៥​ឆ្នាំ សម្រាប់​ការ​ធ្វើ​អាជីវកម្ម ទី​៥ លើកលែង​ពន្ធ​នាំ​ចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខា​ឧបករណ៍ និង​សំភារៈ​នានា សម្រាប់​ការ​សាងសង់ លើក លែង​តែ​ប្រេងឥន្ធនៈ ដែល​ក្រុមហ៊ុន​ត្រូវ​តែ​បង់ពន្ធ​ជា​ធម្មតា​ស្រប​តាម​ច្បាប់​ជា​ធរមាន ទី​៦ រយៈពេល​លើកលែង​ពន្ធលើប្រាក់ចំណេញ​៩​ឆ្នាំ ចាប់ពី​ថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម (​ពន្ធ​ដ៏​ទៃ​ទៀត​ត្រូវ​បង់​ធម្មតា​)​ទី​៧ យក​ពន្ធលើប្រាក់ចំណេញ​២០% បន្ទាប់​ពី​រយៈពេល​លើកលែង​ពន្ធ​៩​ឆ្នាំ​។

ទី​៨ យកពន្ធ​កាត់​ទុក​១៤% ចំពោះ​ការ​បង់ការ​ប្រាក់​ឲ្យ​ធនាគារ ក្នុង​រយៈពេល​សាងសង់​។ ទី​៩ យកពន្ធ​កាត់​ទុក​១៤% ចំពោះ​ការ​បង់ការ​ប្រាក់​ឲ្យ​ធនាគារ ក្នុង​រយៈ​ប្រតិបត្តិការ​អាជីវកម្ម​។ ទី​១០ យកពន្ធ​កាត់​ទុក​១៤% ចំពោះ​ការ​បែងចែក​ប្រាក់​ប្រ​ចំណេញ ឬ​ភាគលាភ ទី​១ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ គឺជា​មធ្យម​៣៦៩ លាន​គីឡូវ៉ាត់ម៉ោង អគ្គិសនី​កម្ពុជា​នឹង​ទិញ​អគ្គិសនី​តាម​បរិមាណ ដែល​ក្រុមហ៊ុន​ផលិត​បាន​ជាក់ស្តែង​។ ទី​១២ ថ្លែ​លក់​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា ស្មើរ​នឹង ៧,៩ សេន​អា​មេ​រិ​ក​ក្នុង ១​គីឡូវ៉ាត់ម៉ោង និង​ទី​១៣ អគ្គិសនី​កម្ពុជា នឹង​ទិញ​ថាមពល​អគ្គិសនី​ទាំងអស់​នៅ​រដូវប្រាំង ឯ​បរិមាណ​អគ្គិសនី​ដែល​ផលិត​លើស​ពី​បរិ​មា​មូលដ្ឋាន​ក្នុង​រដូវវស្សា ត្រូវ​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​ក្នុង​តម្លៃ​៦៥% នៃ​អត្រា​លក់​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ