ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ៗ​ភ័យ​ស្ទើរ​គាំងបេះដូង​ហើយ​ឃើញ​ឪពុក​ជក់បារី​ផ្ទេរ​សាំង​ចូល​ប៊ីដុង​ឆេះ​ស្ទើរ​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆេះ​មនុស្ស បណ្ដាល​អោយ​របួសធ្ងន់​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​កសិដ្ឋាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ បឹង​ល្វា…

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆេះ​មនុស្ស បណ្ដាល​អោយ​របួសធ្ងន់​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​កសិដ្ឋាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ បឹង​ល្វា ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ផេង ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ បច្ចុប្បន្ន​ធ្វើ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ខាងលើ ។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មោះ ចាន់ ដា​លី ភេទ​ស្រី អាយុ​១០​ឆ្នាំ និង​ឈ្មោះ ចាន់ ស្រី​និ​ច ភេទ​ស្រី អាយុ​០៨​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ប្រាប់​ថា ឪពុក​របស់​ពួក​គេ គាត់​ជា​អ្នក​ជក់បារី មុន​ពេល​កើតហេតុ គាត់​កំពុង​ជក់បារី ហើយ​គាត់​ក៏​បាន​យក​ប៊ីដុង​សាំង​ចំណុះ​៣០​លី​ត្រ មក​ចាក់​សាំង​ផ្ទេរ​ចូល​ទៅ​ក្នុង​ប៊ីដុង​ចំណុះ​០៥​លី​ត្រ​វិញ​នៅ​ចំ​ពីមុខ​ផ្ទះ​ស្នាក់​នៅ ខណៈ​ពេល​កំពុង​តែ​ចាក់​សាំង​ផ្ទេរ​នោះ​ស្រាប់តែ​ភ្លើង​បារី​ឆាបឆេះ​ប្រេងសាំង​ស្រោច​មក​លើ​ខ្លួនប្រាណ​របស់​ឪពុក​ឆេះ​យ៉ាង​សន្ធោសន្ធៅ​រលាក​ពេញ​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់​នៅ​មុខ​ផ្ទះ​ខ្លួន ពេល​នោះ​ពួក​នាង និង​អ្នក​ជិតខាង​ក៏​បាន​ស្រែ​ហៅ​ឲ្យ​គេ​ជួយ​ត្រូវ​បាន​កម្មករ​ជា​ច្រើន​នាក់​ដែល​កំពុង​រៀន​ជៀរ​ជ័រកៅស៊ូ នៅ​មុខ​ផ្ទះ​មក​ជួយ​ពន្លត់ភ្លើង ។

ក្រោយ​ពន្លត់ភ្លើង​រលត់​ឃើញ​ជន​រង​គ្រោះ​ឆាបឆេះ​រលាក​ពេញ​ខ្លួនប្រាណ​ស្រែក​ននៀល​ដី​យ៉ាង​អាណោចអាធម្ម បន្ទាប់​មក​បានឃើញ​ក្រុមហ៊ុន​យក​ឡាន​មក​ដាក់​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​មាន​ប៊ីដុង​ចំនួន​០២ មាន​ស្នាម​ឆេះ នៅ​ចំ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ថា ជន​រង​គ្រោះ​ឈ្មោះ ផេង ចាន់ ពិតជា​របួសធ្ងន់ ដោយ​ភ្លើង​ឆេះ​ខ្លួនឯង​ពុំ​មាន​ពាក់ព័ន្ធ និង​អំពើ​ផ្សេង​ទៀត​ឡើយ ដោយសារ​មានការ​ធ្វេសប្រហែស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ