ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ហៅភ្ញៀវ​ការ​វិញ​ស្រាប់តែ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រឡប់​មក​ពី​ហៅភ្ញៀវ​ចូលរួម​មង្គលការ​របស់​ខ្លួន​នៅ​ក្រុង​តា​ខ្មៅ​វិញ បើករថយន្ត​គេច​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​១​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៧ ខែមេសា នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រឡប់​មក​ពី​ហៅភ្ញៀវ​ចូលរួម​មង្គលការ​របស់​ខ្លួន​នៅ​ក្រុង​តា​ខ្មៅ​វិញ បើករថយន្ត​គេច​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​១​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៧ ខែមេសា នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​នឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្លែ ស៊េរី​ឆ្នាំ​1994 ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-4089 បើកបរ​ម្នាកសុំមិន​ប្រាប់​អត្តសញ្ញាណ ។

ប្រភព​ពី​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​បើករថយន្ត​របស់​ខ្លួន​ពី​ភ្នំពេញ​ទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ដើម្បី​ទៅ​ហៅភ្ញៀវ​ចូលរួម​មង្គលការ​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែមេសា​ខាង​មុខ​លុះ​ពេល​ហៅភ្ញៀវ​អស់ហើយ បាន​បើករថយន្ត​ត្រឡប់​មក​កន្លែងធ្វើការ​របស់​ខ្លួន​វិញ នៅ​ខណ្ឌទួលគោក​ដោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​កំពុង​តែ​បើក​សុខ​ៗ​បាន​ងាក​ចង្កូត​មក​ឆ្វេង​បន្តិច​ធ្វើ​ឲ្យ​គាត់​ងាក​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំហៀង​រថយន្ត​ខាងឆ្វេង បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​មួយ​កង់ ចំណែក​រថយន្ត​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង និង​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច​តែ​ម្ដង ។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ធ្វើការ​វាស់វែង​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ