ទីបំផុត​ជើង​ខ្លាំង​ថៃ​បាន​ត្រឹម​សន្លប់​ក្រោម​ដៃ​កីឡាករ​ជើង​ចាស់​កម្ពុជា


រាជធានី​ភ្នំពេញ ៖ មុន​នេះ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ មានការ​ប្រកាស​យ៉ាង​ក្ដែ​ង​ៗ​ថា កីឡាករ Yorth Banphut ថា ជា​ជើង​ខ្លាំង​នោះ នៅ​ទីបំផុត​បាន​ត្រឹមតែ​សន្លប់​ក្រោម​ដៃ​កីឡាករ​ជើង​ចាស់ ដែល​គេ​ប៉ាន់​ស្មានថា បាក់កម្លាំង ចាន់ សំអាត ប៉ុណ្ណោះ ដោយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​សប្បាយ​ចិត្តនឹង​កីឡាករ​កម្ពុជា​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ គឺជា​ជំនួប​លើក​ដំបូង តែ​ភាគី​ខាង​កីឡាករ​ថៃ​បាន​អះអាង​ថា ខ្លួន​នឹង​ឱ្យ​កីឡា​ករ​ថៃ​មក​ប្រកួត​ជាមួយ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ចង់​ដឹង​ពី​លទ្ធផល​។ អ្នក​ទស្សនា​មិន​តិច​នោះ​ទេ ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា កីឡាករ​ថៃ​គឺជា​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ ដោយ​មុន​បញ្ចប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ កីឡា​ករ​ថៃ ដែល​គេ​ប្រកាស​ថា ប្រកួត​ខ្លាំង​នៅ​ថៃ ហើយ​កម្រ​ចាញ់​នៅ​លើ​សង្វៀន​ថៃ​នោះ ត្រូវ​កីឡាករ​កម្ពុជា​វ័ធ​ឱ្យ​រាប់​ម្ដងនោះ​ផង​។

ការ​ប្រកួត​មួយ​នេះ​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ទាំង​២​បើក​ឆាកប្រយុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ៗ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់ និង​មិន​ខ្លាច​បែក​មុខ​បែក​មុខមាត់​។ ជើង​ខ្លាំង​ថៃ មុន​ពេល​ការ​ប្រកួត​កំណត់​បញ្ចប់​បាន​វាយ​សម្រុក​ឱ្យ​កីឡាករ​កម្ពុជា បិះ​នឹង​បោះបង់​ការ​ប្រកួត ប៉ុន្តែ​នៅ​ទឹក​ទី​២ ការ​ប្រកួត​មួយ​នេះ​ក៏​ត្រូវ​បញ្ចប់​ក្រោម​សមត្ថភាព​កីឡាករ​កម្ពុជា​វាយ​ដោយ​កំរោល ហើយ​ចុង​ក្រោយ​កីឡាករ​ថៃ​ក៏​ត្រូវ​បោះបង់​ការ​ប្រកួត​។

យ៉ាងណាមិញ លោក ថៃ អ៊ូ អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា កៅឡាករ​របស់​លោក អាច​ចាញ់​បរិយាកាស និង​របប​អាហារ​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​គេ​ចាញ់​ការ​ប្រកួត​យ៉ាង​អាម៉ាស់​ក្នុង​ទឹក​ទី​៣ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ