ធ្មេចបើកៗ កូនប្រុសអេភូថង កំលោះស្ដូក ហើយប្រកួតជើងឯកដំបូងឡើងវគ្គ១៦នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា អតីតកីឡាករ អេ ភូថង បានបណ្ដុះកូនប្រុសស្រីទាំង៣របស់ខ្លួនឱ្យក្លាយជាអ្នកប្រដាល់ ដោយកូនតូចជាងគេរបស់លោក ក៏ធ្លាប់បង្ហាញសមត្ថភាពឡើងប្រដាល់នោះដែរ។
យ៉ាងណាមិញគេស្គាល់ត្រឹមតែកូនស្រីរបស់លោក គឺអេ យ៉ានុត ប៉ុណ្ណោះ ដែលល្បីជាងគេ ចឹងហើយទើបម្នាក់ៗនៅពេលដែលការប្រកួតនៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី៦ មេសា ស្រាប់តែគេប្រកាសថា កីឡាករពេញរូបពេញរាងបង្គោលខៀវឈរលើរេញ គឺជាកូនច្បងរបស់លោក ហើយថែមទាំងត្រូវគេប្រកាសថា ទើបតែបានឡើងប្រកូតក្នុងការជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ លើកដំបូងទៅទៀត ដោយបានឈ្នះ ហើយឡើងទៅវគ្គ១៦នាក់ ដែលមានន័យថា មិនហាលអាវ និងជាលើកមុខលើកមាត់ឳពុក។

ការប្រកួតកំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) នេះ កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្លិបកុសលកីឡា ប៉ះជាមួយកីឡាករអេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់លោកអេ ភូថង ដោយបង្គោលខៀវ កូនប្រុសលោកអេ ភូថង ត្រូវគេប្រកាសថា ឈ្នះពិន្ទុ ហើយបានឡើងទៅវគ្គ១៦នាក់។

បើរំលឹកដល់ឆាកប្រយុទ្ធរវាងគូនេះ ក្នុងទឹកទី១ បង្គោលក្រហមស្រាប់តែវាយសម្រុកដូចទឹកបាក់ទំនប់បំបាក់កូនប្រុសអេភូថង យ៉ាងចាស់ដៃម៉ាត់ៗផង កែងផង ជង្គង់ក៏ឃើញ ហើយដួលពេញរេញ។ ទំនងមិនសូវល្អបានធ្វើឲ្យសាច់ញាតិខាងលោកអេភូថងម្នាក់ៗស្រែកឲ្យរកល្បិចវិធីវាយសម្រុកចូលវិញ ដើម្បីកែខៃស្ថានការ។

ចូលដល់២ ទឹកចុងក្រោយកីឡាករអេ អាំម៉ារីនភូថង រកបានការវាយចូលវិញបានច្រើនបន្តិចពេលខ្លះបោកដៃគូឲ្យដួលក្រាបពេញសង្វៀនបានប៉ុន្មានដងដែរ ធ្វើឲ្យភាគីម្ខាងខ្សោយកម្លាំងដង្ហើមដកមិនចង់ត្រូវគ្នា។ លុះវិនាទីចប់ការប្រកួតត្រូវបានគេប្រកាសផ្លូវការឲ្យអេ អាម៉ារីនភូថង ឈ្នះដោយពិន្ទុទាំងដាបបំផុត។ ឆ្លងកាត់តង់ទី១នេះ តម្រូវឲ្យកូនប្រុសអេភូថងត្រូវបន្តខំហ្វឹកហាត់រកបច្ចេកទេសថ្មីៗទៀត ដើម្បីទប់ទល់ជុំទី២ ព្រោះវគ្គដំបូងឃើញថា នៅខ្វះចំណុចប្រសើរច្រើនដែលពិបាកចូលដល់ចំណុចទី២៕









ចែករំលែកព័តមាននេះ