…​ក្រមរស្រែង​ក៏​ដោយ !


រឿង​ដោះ​ដូរ​…​ដោះ​ឆ្នាំង​មាស ដូរ​យក​ឆ្នាំងដី​…​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​សម្រាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​នៅឡើយ​…​កំពុង​ស្រពិចស្រពិល​គ្រប់​ៗ​គ្នា​សម្រាប់​ប៉ូលិស​តូចតាច​…​កំពុង​ក្លាយជា​ពាក្យ​អា​ចេក​អា​ចូ​ច​…​បួ​ញ​មាត់​សង្ស័យ​ដាក់​គ្នា​ជា​បន្តបន្ទាប់​…​ខ្លាច​គេ​បាន​ស៊ី​ហើយ អញ​អត់​បាន​…​ខ្លាច​គេ​លាក់ត​ៗ​គ្នា ។

មិន​អាច​រក​ការ​បំភ្លឺ​ពី​ថ្នាក់​ណាមួយ​បាន​ទេ​…​មេ​ៗ​ដេរ​មាត់​ជិតឈឹង​…​ម្ល៉ោះហើយ​ចេះ​តែ​ក្អែក​មួយ​ជា​ក្អែក​ដប់​អីចឹង​ទៅ ។

តើ​រឿង​សង្ស័យ​ដាក់​គ្នា​នោះ​មាន​អ្វីខ្លះ ? ប៉ូលិស​ប៉ុស្តិ៍​មាន​ចាស់​មាន​ថ្មី​…​ឯ​ប៉ូលិស​ខណ្ឌ​ក៏​មាន​ចាស់​មាន​ថ្មី ។ អ្នកខ្លះ​ថា គេ​ជួយ​លើកទឹកចិត្ត​…​ដែល​គេ​ហៅ​ថា​គោលនយោបាយ​ស្អី​គេ​នោះ ម្នាក់​ៗ​មួយ​ពាន់​ដុល្លារ ។

មិនមែន​ឱ្យ​គ្រប់​គ្នា​ទេ គឺ​គេ​ឱ្យ​តែ​ប៉ូលិស​ចាស់​ៗ​ដែល​ធ្លាប់​រស់នៅ​ក្នុង​ប៉ុស្តិ៍ តាំងពីកវែកកឆ្នាំង​…​ឯ​ប៉ូលិស​ថ្មី​ៗ​ទើប​មក​នៅ​ប៉ុស្តិ៍​ក្រោយ​ៗ​នេះ​…​អត់​បាន​ទទួល​ក្រមរស្រែង​នឹង​គេ​ទេ ។

ចំណែក​ប៉ូលិស​ចាស់​ធ្វើការ​ពី​កវែកកឆ្នាំង​នោះ​…​ខ្លះ​រឺ​ត្រែ​តទៅ​ទៀត​…​តើ​បាន​ក្រមរស្រែង​នឹង​គេ​ដែរ​ឬ​អត់ ? ម្ល៉ោះហើយ​ម្នាក់​ៗ​កំពុង​ចំតិត​អ៊ុត​…​ដែល​ខ្លះ​និយាយ​ថា នែ៎​វើ​យ​…​បើ​បាន​ហើយ​ជួយ​ខ្សិ​ប​ផង​…​កុំ​លាក់​យូរ​ពេក ។

ចំណែក​ប៉ូលិស​ខណ្ឌ​ក៏​ចង់​ឃើញ​ដំណោះស្រាយ​នេះ​ដែរ​…​ព្រោះ​ទីតាំង​ប៉ុស្តិ៍​ទឹកថ្លា​ពី​អតីតកាល​ក៏​មានការ​រួមចំណែក​គ្រប់គ្រង​ពី​ថ្នាក់​ខណ្ឌ​ដែរ​…​កុំ​មើល​រំលង​ឱ្យ​សោះ​មិន​ព្រម​ទេ​វើ​យ​…​បើ​មិន​បាន​គោល​នយោ​បាយ​ធំ​…​ទោះ​ក្រមរស្រែង​ក៏​យក​ដែរ​…​េ​ហ ! េ​ហ!

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ