មនុស្ស​ម្នា​ភ័យ​គ្រប់​គ្នា​! ឆេះ​ចំការ​ប្រេងខ្យល់​ឧកញ៉ា​លី​ប៉ោ​យូ អស់​៧​ហិ​កតា​នៅ​ក្រុង​បា​វិត(មានវីដេអូ)


ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គិភ័យ​ឆាបឆេះ​ចំការ​ដើម​ប្រេងខ្យល់​អស់​ចំនួន​៧​ហិ​កតា ហើយ​ឆេះ​រាលដាល​មក​រក​ផ្ទះ​អ្នកស្រុក​ទៀត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​យ៉ាង​ខ្លាំង​នាំ​គ្នា​ទៅ​ពន្លត់​ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ ករណី​ភ្លើង​អគ្គិភ័យ​ឆេះ​ចំការ​ប្រេងខ្យល់​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩ ដែល​គេ​បាន​ស្គាល់​ថា ជា​ចំការ​ប្រេងខ្យល់​របស់​ឧកញ៉ា​លី​ប៉ោ​យូ ឆេះ​ប្រមាណ​៧​ហិ​កតា ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រហូត​ពេលវេលា​ម៉ោង​២​និង​៤៧​នាទី​រសៀល ពុំ​ទាន់​ឃើញ​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​នោះ​ទេ គឺ​ភ្លើង​បាន​ឆាបឆេះ​ចំការ​ដើម​ប្រេងខ្យល់​រហូត​ឆេះ​អស់​៧​ហិ​កតា​ទាំងស្រុង​តែ​ម្តង ។ ហើយ​អគ្គិភ័យ​កំពុង​ឆេះ​ស្មៅ​រាលដាល​កាន់តែ​ធំ​ទៅ​ហើយ គឺ​ឆេះ​រាល​ទៅ​ជិត​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទះ​របស់​ពួក​គាត់ ។

ប្រជាពលរដ្ឋ​កំពុង​យក​មែកឈើ​វាយ​ពន្លត់ តែ​ក៏​មិន​អាច​ពន្លត់​បាន​ទេ ព្រោះ​រដូវក្តៅ​ស្មៅ និង​ស្លឹកឈើ​ងាប់​ៗ​ច្រើន​ធ្វើ​ឲ្យ​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ទៀត​ក៏​ប្តឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​នេះ​សំណាងល្អ​មាន​ប្រឡាយ​តូច​មួយ​នៅ​ពីក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ដូច្នេះ​ភ្លើង​មិន​អាច​រាលដាល​ឆ្លង​ប្រឡាយ​មក​រួច​ទេ ក៏​ប៉ុន្តែ​នៅ​តែ​ព្រួយ​ខ្លាច​មាន​ខ្យល់​ខ្លាំង​បក់​បោក​មក​ទៀត​ភ្លើង​អាច​ឆ្លង​ប្រឡាយ យ៉ាងណា​ពេល​នេះ​សមត្ថកិច្ច​បាន​មក​ដល់ និង​ត្រៀម​រថយន្ត​អគ្គិភ័យ​សម្រាប់​សង្គ្រោះ​ហើយ​៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ